Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ចិន​ថា​គ្មាន​ប្រទេស​បរទេស​ណា​មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង (HKSAR) គឺជា​បញ្ហា​នៃ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន តែប៉ុណ្ណោះ ហើយ​គ្មាន​ប្រទេស​បរទេស​ណា​មាន​សិទ្ធិ​ជ្រៀតជ្រែក​ឡើយ​, នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ីន​ហួរ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា​។​ ​ពង្រាង​សេចក្តីសម្រេចចិត្ត​ស្តីពី​ការបង្កើត​និង​កែសម្រួល​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្តន៍​សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ត្រូវបាន​ដាក់​ទៅ​សម័យប្រជុំ​លើក​ទី​៣ នៃ​​សមាជ​ប្រជាជន​ចិន​លើក​ទី​១៣ សម្រាប់​ការពិភាក្សា​កាលពី​ថ្ងៃ​សុក្រ​។​ ​ដោយ​ឆ្លើយតប​នឹង​ការលើកឡើង​មួយចំនួន​ពី​ភាគី​អាម៉េរិក​នោះ លោក​ចាវ លី​ជៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា​សន្តិសុខ ជាតិ​គឺជា​តម្រូវការ​ដំបូង​គេ​សម្រាប់​ការរស់នៅ​​និង​ការអភិវឌ្ឍន៍​ប្រទេស​ហើយ​គ្មាន​ប្រទេស​ណា​នឹង​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​របស់​ចិន​ដែល​វា​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឡើយ​។ ​ដោយ​កត់សម្គាល់ថា ក្រុង​ហុងកុង​គឺជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​នោះ លោក​ចាវ​បាន​និយាយថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង គឺជា​បញ្ហា​កិច្ចការ​ផ្ទៃក្នុង​របស់​​ប្រទេស​ចិន សុទ្ធសាត ហើយ​គ្មាន​ប្រទេស​បរទេស​ណាយ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ឡើយ​។​ ​លោក​បាន​និយាយថា​រដ្ឋាភិបាល​ចិន​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការការពារ​អធិបតេយ្យភាព​សន្តិសុខ​ជាតិ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ខ្លួន អនុវត្ត​គោល​ការ ប្រទេស​មួយ ប្រព័ន្ធ​២ ​និង​ប្រឆាំង​​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ចូល​ក្នុង​កិច្ចការ​ហុងកុង​។​ ​ប្រតិកម្ម​របស់​ក្រសួងការបរទេស​ចិន​កើតឡើង​ចំពេល អាម៉េរិក អូស្ត្រាលី អង់គ្លេស​និង​កាណាដា ដែល​សុទ្ធតែ​ជា​សម្ពន្ធមិត្ត​លោក​ខាងលិច​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​អំពី​ផែនការ​របស់​ចិន​​ក្នុង​ការជំរុញ​អនុម័ត​ប្រើ​ច្បាប់​សន្តិសុខ​ថ្មី​សំរាប់​ហុងកុង​៕​ប្រែ​សម្រួល​៖​សុខា​/sn មាន​ការអំពាវនាវ​អោយ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​នេះ​នៅ​ហុងកុង​ ​

Related news

Latest News
Hashtags:   

ចិន​ថា​គ្មាន​ប្រទេស​បរទេស​ណា​មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources