Thursday 28 May 2020
Home      All news      Contact us      English
todaysharing - 5 days ago

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។ ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​វិល​ត្រលប់​ពីសហរដ្ឋ​អាមេរិក​វិញ ឆ្លងកាត់បន្តជើងហោះហើរសាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។ តាម​ការលម្អិត​របស់​ក្រសួង​​សុខាភិបាល ពេល​មក​ដល់កម្ពុជាវិញ ស្ត្រីរូប​នោះ​បាន​រស់នៅ​ដោយឡែក​ដោយ​ខ្លួនឯង និង​បានទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី១២ ឧសភា ដោយ​សារ​មានអាការៈ​ក្អក​តឹង​ច្រមុះ និង​ស្ងួត​បំពង់ក តែ​លទ្ធផល​អវិជ្ជមាន។ រហូត​ដល់​ថ្ងៃទី២២ ឧសភា អាការៈនៅតែមិន​ធូរស្រាល ក៏​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឯ​លទ្ធផលក៏​វិជ្ជមា​ន COVID-19។ បច្ចុប្បន្​នស្រ្តី​វ័យ ៣៩ឆ្នាំរូប​នេះ កំពុង​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត។ តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៤នាក់ (ស្រី​៣៩នាក់ បុរស​៨៥នាក់) ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយមាន​១២២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់។ ករណីអ្នក​ជំងឺ​ COVID-19 កំពុង​សម្រាក​ព្យាបាល​២នាក់​នេះ ជា​ករណី​រក​ឃើញ​ឆ្លង ​ថ្មី  បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​​រយៈពេល​ជាង​១ខែ។ ​​​អត្ថបទផ្ដល់សិទ្ធិដោយ  The post រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ appeared first on TodaySharing News.

Related news

Latest News
Hashtags:   

រកឃើញអ្នកឆ្លង

 | 

COVID

 | 

ម្នាក់ទៀតហើយ

 | 

នៅទឹកថ្លា

 | 

ភ្នំពេញ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources