Friday 29 May 2020
Home      All news      Contact us      English
kbn - 6 days ago

ណាហ្គាវើលផ្តល់សម្ភារៈ​ទប់​ស្កាត់កូវីដ-១៩​ដល់ក្រសួងរៀបចំ​ដែនដី

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែក ទំនួលខុសត្រូវការងារសង្គមរប​ស់​ក្រុមហ៊ុនណាហ្គាវើលដ៍ នាពេលថ្មីៗនេះ​បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់​ នូវសម្ភារ​ការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ១.០០​០ ដប និងទឹកអាល់កុលលាងដៃ ១៨០លីត្រដើម្បីចូលរួមការពារទប់​ស្កាត់​ការ​រីករាលដាលនៃជំងឺកូវីដ១៩។ ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខ៤ម៉ឺន បន្ទះ​ ជែល​លាង​ដៃ ​៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បី​ជួយ​ប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា “ក្នុង​ពេល​មានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និង ជួយគ្នាទៅវិញទៅមក​តាម​​ដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និង​ឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ការឧបត្ថម្ភនេះ គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើនដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត។ លោក Chen បានបន្ថែមថា “យើងមានសេចក្តីសោមនស្ស​រីករាយដែល​សម្ភារ​ការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាព​ប្រជាជន​ពីមេរោគកូវីដ-១៩ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយ​ទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង”។ លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​នៃក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្មនិងសំណង់បានទទួលសម្ភារការពារមេរោគ​កូវីដ​១៩​ពីណាហ្គាវើលដ៍បេះដូងសប្បុរ​ស​តំណាងលោក ជា [ ] The post ណាហ្គាវើលផ្តល់សម្ភារៈ​ទប់​ស្កាត់កូវីដ-១៩​ដល់ក្រសួងរៀបចំ​ដែនដី appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ណាហ្គាវើលផ្តល់សម្ភារៈ​ទប់​ស្កាត់កូវីដ

 | 

១៩​ដល់ក្រសួងរៀបចំ​ដែនដី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources