Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ណេ​ត ប៊ុន​ធី ៖ ប្រធាន​ក្រុម​កងពល​១៧០

​ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​​ ​ណេ​ត ផល្លី ត្រូវជា​ប្អូនប្រុស ណេ​ត ប៊ុន​ធី បាន​និយាយ​រៀបរាប់ថា​៖​ ​បង​ប៊ុន​ធី មាន​រូបរាង​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ ពេល​គាត់​នៅ​ភូមិ អ្នកភូមិ​គោរព​រាប់អាន​គាត់​ណាស់​។​តែ​ខ្ញុំ​យល់ថា​មួយជីវិត​របស់គាត់ គាត់​មិនដែល​សប្បាយចិត្ត​ម្ដងណា​ទេ​។​​ ​បង​ប៊ុន​ធី ចូល​បម្រើ​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧០ បើ​គិត​ទៅ​ប្រហែលជា​គាត់​អាយុ​១៩​ឆ្នាំ​។ គាត់​បានឮ​សម្ដេចឪ​ប្រកាស​តាម​វិទ្យុ​ឲ្យ​ប្រជាជន​ចូល​ព្រៃ​តស៊ូ ដូច្នេះ​ទើប​បងប្រុស​ខ្ញុំ​និង​ខ្ញុំ​ប្រជាជន​៧០​នាក់​ទៀត​ចេញពី​ភូមិ​។ កាលណោះ​ខ្ញុំ​នៅ​ក្មេង​ទើប​មិនបាន​ចូលរួម​ហ្នឹង​គេ​។ ដល់​ឆ្នាំ​១៩៧៤​ទើប​ខ្ញុំ​បាន​ទៅ​។​ ​បង​ប៊ុន​ធី ត្រូវ​បញ្ជូនទៅ​សមរភូមិ​ច្រើនណាស់ ដូចជា​នៅ​ស្វាយរៀង ព្រៃវែង និង​កំពង់ឆ្នាំង​។ ក្រោយមក​គាត់​នៅក្នុង​កងពល​១០៧​នៃ​ភូមិភាគ​បូព៌ា​។ រវាង​ឆ្នាំ​១៩៧២​ដល់​៧៥ គាត់​បាន​ផ្ញើ​សំបុត្រ​មក​ផ្ទះ​រាល់ៗ​ឆ្នាំ​ហើយ​គាត់​មកលេង​ផ្ទះ​រៀងរាល់​ពីរ​បី​ខែម្ដង​។ ពេល​គាត់​មកលេង​ផ្ទះ គាត់​ស្លៀកពាក់​ដែល​ឯកសណ្ឋាន​កងទ័ព​ប៉ុណ្ណោះ​។​​ ​បង​ប៊ុន​ធី ត្រូវរបួស​លើកដំបូង​នៅពេល​គាត់​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម នៅ​ខេត្តព្រៃវែង​។ កាលណោះ​ប្រហែល​មួយខែ​ក្រោយ​របប​លន់ នល់ ដួលរលំ​។ គាត់​របួស​ជើង ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ព​-២​។​ ​ ​ពេល​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​គាត់​សរសេរ​ប្រវត្តិរូប​ទុក​ឲ្យ បង​សៀង ជានា​រី​ដែល​គាត់​ចង់​រៀបការ​ជាមួយ​។ កាលណោះ​ទាំងស្រី​ទាំងប្រុស​ត្រូវតែ​សរសេរ​ប្រវត្តិរូប​របស់ខ្លួន​។ បុរស​ម្នាក់ៗ​ធ្វើ​កងទ័ព ប៉ុន្តែ​នារី​មិនដឹងថា​ខាង​ប្រុស​ធ្វើ​អ្វី​ទេ ដូច្នេះ​ទើប​ខាង​ប្រុស​ផ្ញើ​ប្រវត្តិរូប​ឲ្យ​ខាង​ស្រី​។ ធ្វើ​ដូច្នេះ​ដើម្បី​ខាង​ស្រី​ដឹង​អំពី​តួនាទី​របស់​ខាង​ប្រុស​។​​ ​នៅ​ឆ្នាំ​១៩៧៨ [ ]

Related news

Latest News
Hashtags:   

​ជីវិត​ក្នុង​ភាព​នឹងថ្កល់​

 | 

​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​

 | 

​ណេ​ត

 | 

ប៊ុន​ធី

 | 

ប្រធាន​ក្រុម​កងពល​១៧០

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources