Tuesday 14 July 2020
Home      All news      Contact us      English
rasmeinews - 2 month ago

​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដែល​ប្រើ​ក្មេងៗ​៦​នាក់​ដើរ​សុំទាន​នៅ​ចំណុច​ផ្សារ​ឈូក​មាស​

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​នេះ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ និង រំដោះ​ក្មេងៗ​៦​នាក់ ពាក់ព័ន្ធ​បទល្មើស​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​តាម​រូបភាព​ប្រើ​ក្មេងៗ​ដើរ​សុំទាន នៅ​ចំណុច ផ្សារ​ឈូក​មាស សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ ​សមត្ថកិច្ច អះអាងថា ជនសង្ស័យ​មានឈ្មោះ ឆែ ធឿន អាយុ​៥៨​ឆ្នាំ និង ឈ្មោះ នួន ទូច អាយុ​២៨​ឆ្នាំ ។ សមត្ថកិច្ច​បន្តថា​មុន​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្តង ។ ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា ជា​រៀងរាល់​ព្រឹក គឺ ពួកគេ​បាន​ដឹក​ក្មេងៗ​តាមរយៈ​PassApp​ឬ​ម៉ូតូ​កង់​៣​មក​ដាក់​នៅ​ផ្សារ​ឈូក​មាស​។​ដើម្បី​ដើរ​សុំទាន​នៅក្នុង​ផ្សារ​រហូតដល់​ម៉ោង​៥​ទៅ​ម៉ោង​៦​ល្ងាច​ទើប​ដឹក​ក្មេងៗ​ទាំងនោះ​ទៅឱ្យ​ដេក​នៅ​វត្ត​នៅ​ម្ដុំ​ឈូក​វ៉ា​វិញ​។​ក្នុងនោះ​ក្មេង​ម្នាក់ៗ​ក្នុង​១​ថ្ងៃ​អាច​សុំទាន​បាន​លុយ​ពី​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល រួច​យកមក​ចែកគ្នា​។​ ​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​កំពុង​ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។​ចំណែក​កុមារ​ទាំង​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ មើល​ការថែរក្សា ៕S/​

Related news

Latest News
Hashtags:   

​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដែល​ប្រើ​ក្មេងៗ​៦​នាក់​ដើរ​សុំទាន​នៅ​ចំណុច​ផ្សារ​ឈូក​មាស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources