Wednesday 15 July 2020
Home      All news      Contact us      English
kbn - 2 month ago

ថៃ បិទព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ក្រោយរកឃើញករណីឆ្លង COVID-19

បរទេស៖​ អភិបាលខេត្ត​ Songkhla កាលពីថ្ងៃពុធ ម្សិលមិញនេះលោកបានបញ្ជាឱ្យបិទច្រកទ្វារព្រំដែន Padang Besar ក្នុងស្រុក Sadao បន្ទាប់ពីរដ្ឋាភិបាលបានរាយការណ៍ថា មានអ្នកផ្ទុកមេរោគ COVID-19 ថ្មីចំនួន៦នាក់ ក្នុងចំណោម៩ នាក់ បានវិលត្រឡប់ទៅផ្ទះវិញតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ។ លោកអភិបាល Charuwat Kliengklao បានចុះហត្ថលេខាលើបទបញ្ជានេះដោយនិយាយថាប៉ុស្តិ៍ត្រួតពិនិត្យ នឹងត្រូវបិទចាប់ពីថ្ងៃនេះតទៅសម្រាប់ការការចេញចូលត្រូវផ្អាកជាបណ្ដោះអាសន្នសិន។ បទបញ្ជាមិនបានបញ្ជាក់ថាតើប៉ុស្តិ៍ត្រួតពិនិត្យនឹងបិទរយៈពេលប៉ុន្មានទេ។ ទោះយ៉ាងណាក្តីលោកបាននិយាយថា ប្រជាជនថៃនៅភាគខាងត្បូង នៃព្រំដែនដែលចង់វិលត្រឡប់មកស្រុកវិញអាចចូលតាមរយៈច្រកទ្វារព្រំដែនសាដាវ ក្នុងស្រុកចាប់ពីថ្ងៃអាទិត្យនេះ។ ជាមួយគ្នានេះដែរស្ថានទូតរ៉ូយ៉ាល់ថៃ ប្រចាំនៅទីក្រុងកូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី បានបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយនិយាយថា ប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាឱ្យបិទច្រកព្រំដែនម៉ាឡេស៊ីរបស់ខ្លួននៅជាប់នឹងច្រកទ្វារព្រំដែន Padang Besar របស់ថៃរហូតដល់ថ្ងៃសៅរ៍ ផងដែរ។ ប្រទេសម៉ាឡេស៊ី នឹងបើកប៉ុស្តិ៍ត្រួតពិនិត្យនេះឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាជនថៃ​វិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃអាទិត្យនេះ។ ស្ថានទូតបាននិយាយថា​ ជនជាតិថៃដែលបានចុះឈ្មោះវិលត្រឡប់មកមាតុភូមិវិញចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសៅរ៍តាមរយៈ Padang Besar មិនចាំបាច់ចុះឈ្មោះម្តងទៀតទេ។ គួរជម្រាបថា ច្រកទ្វារព្រំដែន Padang Besar គឺជាច្រកមួយដែលស្ថិតនៅ នៅភាគខាងជើង​ [ ] The post ថៃ បិទព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ក្រោយរកឃើញករណីឆ្លង COVID-19 appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បិទព្រំដែនជាមួយប្រទេសម៉ាឡេស៊ី

 | 

ក្រោយរកឃើញករណីឆ្លង

 | 

COVID

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources