Tuesday 7 July 2020
Home      All news      Contact us      English
kbn - 1 month ago

សហាវមែនទែន! បុគ្គលិកបច្ចេកទេសម្នាក់ ប្រើកាំភ្លើង២ដើមបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត…

ថៃ៖ បុគ្គលិកបច្ចេកទេសម្នាក់របស់ស្ថានីយវិទ្យុថៃ មួយ បានកាន់កាំភ្លើង២ដើមចូលមកក្នុងស្ថានីយវិទ្យុ ហើយបានធ្វើសកម្មភាពបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត ឲ្យស្លាប់នៅនិងកន្លែង ខណៈម្នាក់ទៀតរងរបួស។ ហេតុការណ៍បាញ់ប្រហារដ៍សាហាវឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅស្ថានីយវិទ្យុមួយ ស្ថិតក្នុងខេត្ត Phitsanulok ភាគខាងជើងប្រទេសថៃ ។ ប៉ូលិសថៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះWim Sonsud ជាបុគ្គលិកបច្ចេកទេសរបស់ស្ថានីខាងលើ។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមចូលមកក្នុងស្ថានីយវិទ្យុ ហើយបានធ្វើសកម្មភាពបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត ឲ្យស្លាប់នៅនិងកន្លែង ខណៈម្នាក់ទៀតរងរបួស។ ក្នុងចំណោមជនរងគ្រោះដល់ជីវិតទាំង៣នាក់នោះ មានប្រធានវិទ្យុ លោក Sanit Butramangkul និងមិត្តរូមការងារជាមួយជនដល់ដល់២នាក់ទៀត។ក្រោយធ្វើសកម្មភាពបាញ់ប្រហាររួច ជនដៃដល់មិនបានរត់គេចទៅណានោះទេ គឺនៅរង់ចាំប្រគល់ខ្លួនឲ្យប៉ូលិសចាប់តាមសម្រួលតែម្តង។ ពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវរកមូលហេតុដែលឈានដល់ការបាញ់ប្រហារយ៉ាងសហាវឃោរឃៅនេះហើយ៕ The post សហាវមែនទែន! បុគ្គលិកបច្ចេកទេសម្នាក់ ប្រើកាំភ្លើង២ដើមបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សហាវមែនទែន

 | 

បុគ្គលិកបច្ចេកទេសម្នាក់

 | 

ប្រើកាំភ្លើង២ដើមបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ

 | 

និងមិត្តរូមការងារ២នាក់ទៀត…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources