Sunday 12 July 2020
Home      All news      Contact us      English
kbn - 2 month ago

ដំណឹងរីករាយ! ថ្ងៃនេះ គ្មានអ្នកឆ្លងកូវីដ-១៩ ថ្មីទេ…

ភ្នំពេញ៖ រហូតដល់ម៉ោង៨:០០ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ យើងពុំរកឃើញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បើយហើយចំនួន១២២នាក់ និងស្លាប់គ្មាន ។ នេះបើតាមការជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៍បានរំលឹកថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 19000 ស្មើនឹង 1144 ក្នុង១លាននាក់៕ The post ដំណឹងរីករាយ! ថ្ងៃនេះ គ្មានអ្នកឆ្លងកូវីដ-១៩ ថ្មីទេ… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ដំណឹងរីករាយ

 | 

ថ្ងៃនេះ

 | 

គ្មានអ្នកឆ្លងកូវីដ

 | 

ថ្មីទេ…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources