Saturday 11 July 2020
Home      All news      Contact us      English
kbn - 1 month ago

ក្រុមហ៊ុន ​មេនូឡាយហ្វ៍ ផ្តល់ជូនថ្ងៃឈប់សម្រាក “​ថ្ងៃដើម្បីថ្លែងអំណរគុណ” ១ ថ្ងៃ​បន្ថែម ដល់និយោជិតនៅឆ្នាំ ២០២០ និងថ្ងៃឈប់សម្រាក ៥ ថ្ងៃ​បន្ថែមទៀត​នៅឆ្នាំ ២០២១

ទីក្រុង Toronto ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock នឹងផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានឈ្មោះថា «​ថ្ងៃដើម្បីថ្លែងអំណរគុណ» ដល់បុគ្គលិករបស់ខ្លួន​ជាង ៣៥ ០០០ នាក់នៅថ្ងៃសុក្រទី ១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបម្រើសេវាកម្មជូនអតិថិជន និងជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែល្អ​ប្រសើរ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ជូននូវថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១ ដល់និយោជិតគ្រប់រូបដើម្បីគាំទ្រផ្នែកសុខុមាលភាពនិយោជិត ក៏ដូចជាលើកទឹកចិត្តឲ្យមានការឈប់សម្រាកឲ្យបានទៀងទាត់ ព្រមទាំងផ្តល់ឱកាសឲ្យនិយោជិតប្រើប្រាស់ថ្ងៃឈប់សម្រាកទាំងនោះជំនួសឲ្យថ្ងៃឈប់សម្រាកដែលពួកគាត់ប្រហែល​ជាមិនបានប្រើប្រាស់ដោយសារតែស្ថានភាពបច្ចុប្បន្ន។ លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​​ មេនូឡាយហ្វ៍ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព និងសូមអរគុណចំពោះការបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិក​យើងប្រកបដោយភាព​ស្វាហាប់ និងការអត់ធ្មត់។» លោកបន្តថា៖«ខណៈពេលដែលសហគមន៍ជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មឡើងវិញ​ យើងគួរសន្មតបាន ថាស្ថានភាពទាំងមូលនៅមិនទាន់អាចវិលត្រឡប់ទៅរកស្ថានភាពដើម​​ធម្មតាវិញដូចអ្វីដែលយើងគិតនោះទេ។ ដូច្នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តថែរក្សាខ្លួន និងអនុវត្តទម្លាប់​រស់នៅប្រកបដោយសុខភាពល្អ ដែលរួមមានការដកឃ្លាពីការងារដើម្បីឆ្លៀតពេលសម្រាកផងដែរ។ យើងនឹងសម្រេចកិច្ចការនេះទាំងអស់គ្នាជាសកលនៅថ្ងៃសុក្រ  ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ។» ទន្ទឹមនឹងការឈប់សម្រាកបន្ថែមនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John [ ] The post ក្រុមហ៊ុន ​មេនូឡាយហ្វ៍ ផ្តល់ជូនថ្ងៃឈប់សម្រាក “​ថ្ងៃដើម្បីថ្លែងអំណរគុណ” ១ ថ្ងៃ​បន្ថែម ដល់និយោជិតនៅឆ្នាំ ២០២០ និងថ្ងៃឈប់សម្រាក ៥ ថ្ងៃ​បន្ថែមទៀត​នៅឆ្នាំ ២០២១ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ក្រុមហ៊ុន

 | 

​មេនូឡាយហ្វ៍

 | 

ផ្តល់ជូនថ្ងៃឈប់សម្រាក

 | 

“​ថ្ងៃដើម្បីថ្លែងអំណរគុណ”

 | 

ថ្ងៃ​បន្ថែម

 | 

ដល់និយោជិតនៅឆ្នាំ

 | 

និងថ្ងៃឈប់សម្រាក

 | 

ថ្ងៃ​បន្ថែមទៀត​នៅឆ្នាំ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources