Wednesday 15 July 2020
Home      All news      Contact us      English
kbn - 2 month ago

នារីៗមិនតិចនាក់ទេ ត្រូវមនុស្សកើតរោគចិត្តម្នាក់នេះ យកទូរស័ព្ទលួចថតវីដេអូ ពេលនាងកំពុងងូតទឹក

រាជធានីភ្នំពេញ ៖ នារី២នាក់បងប្អូន ពេលចូលទៅងូតទឹកក្នុងបន្ទប់ទឹកខ្វះការប្រុងប្រយ័ត្ន នៅចំណុចបន្ទប់របស់ខ្លួន ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវជនកំហូចម្នាក់ យកទូរស័ព្ទទៅលួចថតវីដេអូរាងកាយរបស់ពួកនាងទុកមើល លុះនារីរងគ្រោះដឹងខ្លួន ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនគម្រក់នោះ នាំមកចាត់ការតាមច្បាប់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១៥នាទី នារីរងគ្រោះ២នាក់ ត្រូវជាបងប្អូនបាននាំគ្នាទៅងូតទឹកក្នុងបន្ទប់ទឹកផ្សេងគ្នា ។ ពេលកំពុងដោះសម្លៀកបំពាក់ងូតទឹក ស្រាប់តែជនសង្ស័យ ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររបស់ឈ្មោះលី គឹមហុង ដែលកំពុងតែផឹកស៊ីជាមួយកម្មករដទៃទៀតនៅក្នុងដីឡូតិ៍ខាងលើ បានយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ ធ្វើសកម្មភាពលួចថតវីដេអូ តាមប្រឡោះឥដ្ឋខ្យល់បន្ទប់ទឹក ថតសកម្មភាពរបស់នារីរងគ្រោះទាំង២នាក់ កំពុងតែងូតទឹក។ ប្រភពបន្តថា នៅពេលជនសង្ស័យកំពុងតែថតនារីរងគ្រោះ ក៏ត្រូវនារីរងគ្រោះឃើញ ហើយបានលូកដៃចាប់ទាញយកទូរស័ព្ទពីជនសង្ស័យតែចាប់មិនបាន ដោយសារដៃមានសាប៊ូរអិល រួចជនសង្ស័យក៏បានដកទូរស័ព្ទចេញ ហើយគេចខ្លួនមកកន្លែងផឹកស៊ីវិញ រួចជនរងគ្រោះក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ហើយបានមកសួរនាំក្រុមកម្មករដែលកំពុងផឹកស៊ីនៅក្នុងដីឡូតិ៍ខាងលើ តែពួកគេបានឆ្លើយបដិសេធន៍ថា មិនមានអ្នកណាដើរចេញពីវង់ផឹកស៊ីទេ។ [ ] The post នារីៗមិនតិចនាក់ទេ ត្រូវមនុស្សកើតរោគចិត្តម្នាក់នេះ យកទូរស័ព្ទលួចថតវីដេអូ ពេលនាងកំពុងងូតទឹក appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

នារីៗមិនតិចនាក់ទេ

 | 

ត្រូវមនុស្សកើតរោគចិត្តម្នាក់នេះ

 | 

យកទូរស័ព្ទលួចថតវីដេអូ

 | 

ពេលនាងកំពុងងូតទឹក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources