Tuesday 14 July 2020
Home      All news      Contact us      English
kbn - 2 month ago

ចោរលួចម៉ូតូយកទៅបាត់! ខំទៅប្ដឹងប៉ូលិស ឃើញតែប៉ុស្តិ៍ស្ងាត់ឈឹង អុញ! តិចចោរលួចប៉ូលិសយកទៅបាត់ ដូចម៉ូតូទៅ?

ភ្នំពេញ ៖ បុរសជាអ្នកលក់កាសែត និងបុរសជាសន្តិសុខ ជាមិត្តភក្តិនិងគ្នា ផឹកស៊ីជាមួយគ្នារហូតស្រវឹង ក៏នាំគ្នាដេកលង់លក់ ។លុះដល់ពេលភ្ញាក់ឡើងដឹងខ្លួន ចោរលួចម៉ូតូយកទៅបាត់ ក៍នាំគ្នាជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក បែរជាមិនឃើញតែស្នាក់ការប៉ុស្តិ៍ សង្ស័យចោរមកលួចប៉ូលិស យកទៅបាត់អស់ ដូចចោរលួចម៉ូតូខ្លួនដែរ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២នេះ នៅចំណុចជាប់របងសណ្ឋាគារកុងទីណង់តាល់ តាមបណ្ដោយផ្លូវលេខ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ជនរងគ្រោះ ឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់កាសែតនៅផ្សារដើមគ មានស្រុកកំណើតនៅភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ បាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណ ត្រូវចោរលួចយកទៅទាំងអស់។ បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកលេងមិត្តភក្តិធ្វើសន្តិសុខនៅកន្លែងកើតហេតុខាងលើ ហើយផឹកស្រាបៀរជុំគ្នាសប្បាយម្ដង ពេលផឹកចប់រួចរាល់ គាត់ក៏នាំគ្នាលើកម៉ូតូយកទៅដាក់នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម រួចនាំគ្នាដេកលង់លក់ទៅ។ លុះភ្ញាក់ឡើង ស្រាប់តែបាត់ម៉ូតូ ចោរលួចទៅបាត់ ពួកក៏ជិះម៉ូតូឌុបបំណងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។ [ ] The post ចោរលួចម៉ូតូយកទៅបាត់! ខំទៅប្ដឹងប៉ូលិស ឃើញតែប៉ុស្តិ៍ស្ងាត់ឈឹង អុញ! តិចចោរលួចប៉ូលិសយកទៅបាត់ ដូចម៉ូតូទៅ? appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ចោរលួចម៉ូតូយកទៅបាត់

 | 

ខំទៅប្ដឹងប៉ូលិស

 | 

ឃើញតែប៉ុស្តិ៍ស្ងាត់ឈឹង

 | 

តិចចោរលួចប៉ូលិសយកទៅបាត់

 | 

ដូចម៉ូតូទៅ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources