Tuesday 14 July 2020
Home      All news      Contact us      English
kbn - 2 month ago

បុរសចិនសម្រុកឡើងឋានសួគ៌ជាមួយស្រីវៀតណាម រហូតដល់ស្លាប់ខ្លួនលើបង្គង

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ខណៈកំពុងរួមភេទជាមួយស្រីស្នេហ៍ជាជនជាតិវៀតណាម នៅក្នុងបន្ទប់សណ្ឋាគារ១កន្លែង ស្រាប់តែមានអាការមិនស្រួល កន្ត្រាក់ដៃជើងបញ្ឈរភ្នែក ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីជនជាតិចិនស្លាប់លើបង្កនេះ បានកើតមានឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅសណ្ឋាគារមួយកន្លែង ស្ថិតនៅក្រុម៤ ភូមិ៣ សង្កាត់លេខ៤ ខេត្ត-ក្រុងព្រះសីហនុ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះSONG XINYA ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរម្ចាស់ខារ៉ាអូខេ អតីតទីតាំងដី៣៣៣ លិខិតឆ្លងដែនលេខE85664548 សុពលភាពថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ ចំណែក នារីជាស្រីស្នេហ៍ជនរងគ្រោះ ឈ្មោះTRAN THILAN AN ជាជនជាតិវៀតណា កើតឆ្នាំ១៩៩៦ សុពលភាពថ្ងៃទី១៨ ខែកក្ដដា ២០២៨ ទិដ្ឋាការលេខ PC031 សុពលភាពថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ នារីជាស្រីស្នេហ៍របស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងនិងបុរសរងគ្រោះជាគូស្នេហ៍ បានដេករួមភេទជាមួយគ្នា ខណៈពេលកំពុងរួមភេទ ស្រាប់តែជនរងគ្រោះកើតមានអាការចម្លែកកន្ទ្រាក់ដៃកន្ទ្រាក់ជើងបញ្ឈរភ្នែក ធ្វើឲ្យនាងភិតភ័យជាខ្លាំង ក៏បានស្រែកហៅគេជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ [ ] The post បុរសចិនសម្រុកឡើងឋានសួគ៌ជាមួយស្រីវៀតណាម រហូតដល់ស្លាប់ខ្លួនលើបង្គង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរសចិនសម្រុកឡើងឋានសួគ៌ជាមួយស្រីវៀតណាម

 | 

រហូតដល់ស្លាប់ខ្លួនលើបង្គង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources