Wednesday 15 July 2020
Home      All news      Contact us      English
kbn - 2 month ago

ដោះ​លែង​មនុស្ស​២៧​នាក់ ដែល​ឃាត់ខ្លួន​នៅ​កន្លែង​បញ្ជល់មាន់​និង​អាប៉ោង

រាជធានី​ភ្នំពេញ ៖ ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ផ្លូវ​ឌួ​ង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០២០ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២៧​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកកាសែត​១៣​នាក់​នោះ ត្រូវ​បាន​ដោះ​លែង​អស់ហើយ​ ក្រោយ​ទទួល​បានការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ។ សូម​ជម្រាប​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ឃ្លួ​ន​បាន​២៧​នាក់ មាន​១៣​នាក់ ជា​អ្នក​សារព័ត៌មាន អ្នក​ផ្សេង​ទៀត ជា​អ្នក​រត់​ម៉ូតូឌុប ជាងសំណង់ និង​កម្មករ​រោងចក្រ ។ បើ​តាម​លោក ឯម ភា​រី នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ អោយ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង ២៧​នាក់​នោះ ត្រូវ​បាន​ដោះ​លែង កាលពី​ថ្ងៃ​អង្គារ ក្រោយ​ទទួល​បានការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ពោល​គឺ​អប់រំ កិច្ចសន្យា​កុំ​ឲ្យ​មាន​ចូល​ទីតាំង​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​ហ្នឹង​ទៀត ។ គួរ​រម្លឹក​ឡើង​វិញ​ដែរ​ថា បង្ក្រាប​សម្បុក​ល្បែងស៊ីសង​នៅ​ស្ទឹង​មាន​ជ័យ ចាប់​បាន​ទាំង​អ្នកកាសែត​ត្បាញ​អាយ​ប្រុស​ស្រី​១៣​នាក់ ផង​ដែរ ៕ The post ដោះ​លែង​មនុស្ស​២៧​នាក់ ដែល​ឃាត់ខ្លួន​នៅ​កន្លែង​បញ្ជល់មាន់​និង​អាប៉ោង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ដោះ​លែង​មនុស្ស​២៧​នាក់

 | 

ដែល​ឃាត់ខ្លួន​នៅ​កន្លែង​បញ្ជល់មាន់​និង​អាប៉ោង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources