Wednesday 15 July 2020
Home      All news      Contact us      English
kbn - 2 month ago

ធនាគារជាតិ​នៃ​កម្ពុជា៖ មិន​ហាមឃាត់​ចរាចរណ៍ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១$ ២$ និង​៥$ ​នៅ​លើ​ទីផ្សារ​ទេ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្តី​ពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ​ ។ អង្គប្រជុំ​បាន​ពិភាក្សា​និង​ឯកភាព​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ខាងក្រោម ​៖ លើ​ទិដ្ឋភាព​គោលនយោបាយ​៖ នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​កំពុង​ឈាន​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ការ​ពង្រឹង​ឯករាជ្យ​ភាព​ក្នុង​ការ​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុង​ទិស​ដៅ​នេះ កម្ពុជា​ត្រូវ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្តើម​ពី​ការ​ចាយវាយ​លើ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​តូច​ទៅ​។ ដូច្នេះ ការ​ទុក​ឱ្យ ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​គឺជា​ឧបសគ្គ​មួយ​ក្នុង​ការ​ជំរុញ ការ​ប្រើប្រាស់​ប្រាក់​រៀល ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ ប្រាក់​រៀល​ក៏​ដូច​ជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រទេស​ក្នុង​តំបន់ តម្លៃ​រូបិយប័ណ្ណ​របស់​គេ​ធ្លាក់​ថ្លៃ គឺជា​ចម្បង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​និង​លំហូរ​ចេញ​នៃ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការ​ធ្លាក់​ចុះថ្លៃ​ប្រាក់​រៀល​គឺ​ដោយសារ​តម្រូវការ​ប្រាក់​រៀល​ធ្លាក់​ចុះ (​ដែល​ជា​ចម្បង​បណ្តាល​មក​ពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​ធ្លាក់​ចុះ​តម្រូវការ​ប្រាក់​រៀល​សម្រាប់​បង់ពន្ធ ។​ល​។​)​។ ការ​ធ្លាក់​ថ្លៃ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​នេះ​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ប្រជា​កសិករ​ដែល​មាន​ចំណូល​ជា​ប្រាក់​រៀល​។ ដូច្នេះ ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ជា​ពិសេស​សម្រាប់​ប្រតិបត្តិការ​ដែល​មាន​ទំហំ​តូច ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​គួរ​ត្រូវ​ជំនួស​ដោយ​ប្រាក់​រៀល​វិញ​។ លើ​ទិដ្ឋភាព​បច្ចេកទេស​៖ [ ] The post ធនាគារជាតិ​នៃ​កម្ពុជា៖ មិន​ហាមឃាត់​ចរាចរណ៍ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១$ ២$ និង​៥$ ​នៅ​លើ​ទីផ្សារ​ទេ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ធនាគារជាតិ​នៃ​កម្ពុជា៖

 | 

មិន​ហាមឃាត់​ចរាចរណ៍ប្រាក់​ដុល្លារ​អា​មេ​រិ​ក

 | 

និង​៥

 | 

​នៅ​លើ​ទីផ្សារ​ទេ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources