Tuesday 14 July 2020
Home      All news      Contact us      English
kbn - 2 month ago

មន្ត្រីធនាគារជាតិ ពន្យល់ពីការផ្អាកទទួលក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ អង្គប្រជុំបានពិភាក្សានិងឯកភាពលើបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖ ១-លើទិដ្ឋភាពគោលនយោបាយ៖ នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពពិភពលោក ហើយកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ការពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព។ ក្នុងទិសដៅនេះ កម្ពុជាត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដោយគួរចាប់ផ្តើមពីការចាយវាយលើប្រតិបត្តិការដែលមានទំហំតូចទៅ។ ដូច្នេះការទុកឱ្យចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគឺជាឧបសគ្គមួយក្នុងការជំរុញ ការប្រើប្រាស់ប្រាក់រៀល។ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញនិងលំហូរចេញនៃមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ ។ល។)។ ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះមានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។ ២-លើទិដ្ឋភាពបច្ចេកទេស៖ ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណចេញ- ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ ក៏កន្លងមកធនាគារជាតិនៃកម្ពុជាបានសម្រួលការដឹកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលអាមេរិក មកប្រើប្រាស់ នៅកម្ពុជា។ [ ] The post មន្ត្រីធនាគារជាតិ ពន្យល់ពីការផ្អាកទទួលក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

មន្ត្រីធនាគារជាតិ

 | 

ពន្យល់ពីការផ្អាកទទួលក្រដាសប្រាក់

 | 

១ដុល្លារ

 | 

២ដុល្លារ

 | 

និង៥ដុល្លារ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources