Thursday 9 July 2020
Home      All news      Contact us      English
kbn - 1 month ago

បញ្ហា​សុខភាព វីរ​កីឡាការិនី កែ ឡេ​ង លាឈប់​ពី​អាជីព​កីឡា​ប៉េតង់

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយមាស​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់​ៗ​គ្នា វីរ​កីឡាការិនី កែ ឡេ​ង បាន​ប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ហើយ ដោយសារ​បញ្ហា​សុខភាព របស់​លោកស្រី​មិន​អាច​ទ្រាំទ្រ​តទៅ​មុខ​ទៀត​បាន នេះ​បើ​យោង​តាម​ការ​បង្ហោះ Cambodia SEA GAMES 2023 ។ លោកស្រី កែ ឡេ​ង បាន​ថ្លែងប្រាប់​ក្រុមការងារ​ព័ត៌មាន CAMSOC ថា ការ​សម្រេចចិត្ត​លាឈប់​ពី​វិស័យ​កីឡា​ប៉េតង់​នេះ គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់​លោកស្រី​ផ្ទាល់​ចុះ​ខ្សោយ​មិន​អាច​បន្ត​ស៊ូទ្រាំ​នឹង​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការ​ប្រកួត​តទៅ​មុខ​ទៀត​បាន ។ លោកស្រី កែ ឡេ​ង ក្នុង​វ័យ ៥៧​ឆ្នាំ បាន​អះអាង​ទៀត​ថា បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ ពុំ​អាច​បន្ត​ការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ មេដាយមាស ដូច​កាលពីមុន​ៗ​ទៀត​ឡើយ ពីព្រោះ​ការ​ត្រៀម​ចូលរួម​ប្រកួត​ម្តង​ៗ ត្រូវ​តែ​មានការ​ហ្វឹកហាត់​យូរ​ម៉ោង​ក្នុង​១​ថ្ងៃ​ៗ ។ ម្យ៉ាងទៀត​លោកស្រី​ក៏​ជាប់រវល់​ច្រើន​នៅ​អង្គភាព​របស់​ខ្លួន ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុង​ឋានៈ​ជា​មន្ត្រី​យោធា​ផ្កាយ​ពីរ ។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោកស្រី​មិន​ទាន់​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​អាជីព កីឡាការិនី​ប៉េតង់​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​រូប​នេះ​អាច​ទៅ​ធ្វើ​ជា​គ្រូបង្វឹក ឬ​យ៉ាងណា​នោះ​ដែរ ។ សូម​រម្លឹក​ថា វីរ​កីឡាការិនី កែ ឡេ​ង បាន​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់​ៗ​គ្នា [ ] The post បញ្ហា​សុខភាព វីរ​កីឡាការិនី កែ ឡេ​ង លាឈប់​ពី​អាជីព​កីឡា​ប៉េតង់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បញ្ហា​សុខភាព

 | 

វីរ​កីឡាការិនី

 | 

លាឈប់​ពី​អាជីព​កីឡា​ប៉េតង់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources