Thursday 9 July 2020
Home      All news      Contact us      English
kbn - 1 month ago

ធនាគារពិភព៖ ដោយសារតែកូវីដ១៩ អាចធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា កើនឡើង​ពី​៣​ទៅ​១១​ភាគរយ​ទៀត

ភ្នំពេញ៖ ធនាគារ​ពិភព​លោក World Bank នៅ​ថ្ងៃទី២៩ ខែឧសភា​នេះ ទើប​តែ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ស្តីពី បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ចុង​ក្រោយ​សម្រាប់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​នៅ​ក្នុង​កាលៈ​ទេសៈ​មាន​វិបត្តិ​កូវីដ​១៩» (Cambodia in the Time of COVID-19)  ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​ពេល​៣០ឆ្នាំ​មក​នេះ កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ហើយ​ថា ក្នុង​ស្ថាន​ភាព​នេះ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ២០២០ អាច​នឹង​កើន​ឡើង​ពី ៣ ទៅ ១១ ភាគរយ ដែល​ខ្ពស់​ជាង​កម្រិត​នៅ​ខ្សែ​បន្ទាត់​គោល ឬ​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា កម្រិត​នៅ​ពេល​ដែល​គ្មាន​ជំងឺ​កូវីដ​១៩​។ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើ​ក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះមានវិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ជាដើម ដែលទាំងអស់នេះ តំណាងឱ្យជាង ៧០ភាគរយ នៃកំណើនសេដ្ឋកិច្ច និង​ផ្តល់ការងារ​មាន​កម្រៃ​ប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះហើយ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ​ត្រូវ​បានគេ​រំពឹងទុកថា ​នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះ តាំងពីឆ្នាំ១៩៩៤មក ដោយ​វានឹ​ងថមថយរហូតដល់រវាង -1 និង​ -2.9 ភាគរយ។ នេះបើតាមការ​ឱ្យ​ដឹងពីរបាយការណ៍ [ ] The post ធនាគារពិភព៖ ដោយសារតែកូវីដ១៩ អាចធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា កើនឡើង​ពី​៣​ទៅ​១១​ភាគរយ​ទៀត appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ធនាគារពិភព៖

 | 

ដោយសារតែកូវីដ១៩

 | 

អាចធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា

 | 

កើនឡើង​ពី​៣​ទៅ​១១​ភាគរយ​ទៀត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources