Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 5 days ago

រំភើបជំនួស! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យបែបនេះទៅកាន់ភរិយាជាទីស្រឡាញ់

ភ្នំពេញ ៖ មហាជនភាគច្រើនប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីឈ្មោះឧកញ៉ាដែលមានទ្រព្យច្រើនបំផុតមួយរូបនៅកម្ពុជានោះគឺអ្នកឧកញ៉ា គិត ម៉េង ខណៈរូបលោកក៏មានភរិយាប្រកបដោយរូបសម្រស់ស្រស់សោភា និងធ្លាប់ជាតារាសម្តែងនោះគឺលោកជំទាវ ស្រីតូច ចំណាន ។ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមមួយចំនួន ធ្លាប់លើកឡើងថា លោកជំទាវ ស្រីតូច ចំណាន និង អ្នកឧកញ៉ា គិត ម៉េង គឺជាគូស្នេហ៍ចាស់ទុំមួយគូដែលមិនសូវបញ្ចេញភាពផ្អែមប៉ុន្មាននោទេ ហើយឃើញថាអ្នកទាំងពីររស់នៅជាមួយនឹងភរិយាក្នុងភាពសាមញ្ញាៗ បើទោះបីជាអ្នកឧកញ៉ា គិត ម៉េង មានងារជាសេដ្ខីស្រុកខ្មែរចាយលុយលែងអស់យ៉ាងនេះក្ដី។ ទោះបីជាយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះមានមហាជនច្រើនណាស់បានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជាបង្ហាញអារម្មណ៍រំភើបជំនួសលោកជំទាវ ស្រីតូច ចំណាន ខណៈអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយយ៉ាងផ្អែមល្ហែមជូនទៅដល់ភរិយាជាទីស្រឡាញ់របស់ខ្លួន។ នៅក្នុងសារនោះលោកបានបង្ហោះយ៉ាងដូច្នេះថា  នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង ។ ក្នុងនោះផងដែរ បន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារនេះរួចក៏ឃើញមានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅសម្តែងការអបអរសាទរ ក៏ដូចជាបង្ហាញអារម្មណ៍រំភើបជំនួសលោកជំទាវ ស្រីតូច ចំណាន ជាខ្លាំងដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នមបែបនេះ៕ The post រំភើបជំនួស! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យបែបនេះទៅកាន់ភរិយាជាទីស្រឡាញ់ appeared first on Khmer Breaking News.


Latest News
Hashtags:   

រំភើបជំនួស

 | 

អ្នកឧកញ៉ា

 | 

ពោលពាក្យបែបនេះទៅកាន់ភរិយាជាទីស្រឡាញ់

 | 

Sources