Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 5 days ago

ពិតមែនឬ? គ្រាន់តែពាក់គ្រឿងអលង្ការជាប់ក៏អាចបង្កជាបញ្ហាដល់ស្បែកបានដែរ?

គ្នាយើងមួយចំនួន អាចជាទម្លាប់ទៅហើយទាក់ទងនឹងការពាក់គ្រឿងអលង្ការដូចជា ចិញ្ចៀន ក្រវិល ខ្សែក ពាក់ជាប់មិនដោះចេញ ហើយពាក់ទាំងនៅពេលងូតទឹក និងពេលគេង។ ដូចនេះ ក៏មានសំណួរជាច្រើនដូចគ្នាថា តើការពាក់គ្រឿងអលង្ការជាប់បែបនេះនឹងបង្កបញ្ហាដល់ស្បែកឬអត់? ទាក់ទងបញ្ហានេះ លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត Marina Peredo អ្នកជំនាញសិក្សាពី ជំងឺស្បែក នៃមន្ទីរពេទ្យ Mount Sinai ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានលើកឡើងថា ជាការពិតការ ពាក់គ្រឿងអលង្ការជាប់បែបនោះពុំមានកើតជាបញ្ហាខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ ដរាបណាយើងបាន សម្អាតរបស់ទាំងនោះបានស្អាត និងទៀងទាត់។ ប៉ុន្តែ លោកស្រីបន្ថែមថា អ្វីដែលត្រូវយកចិត្តទុកដាក់បន្តិចនោះ គឺគ្រឿងអលង្ការមួយចំនួនផលិតឡើងពុំមានគុណភាពល្អនឹងបង្កជាបញ្ហាតិចតួច មួយចំនួនដូចជាបង្កឱ្យរោល ឬរលាកស្បែក។ លោកស្រី វេជ្ជបណ្ឌិត ឲ្យដឹងទៀតថា គ្រឿងអលង្ការធ្វើពីលោហៈ ដូចជា មាស ប្រាក់ ប្លាទីន ដែលមានលាយបន្ថែមជាតិនីកែល អាចបង្កឱ្យរោលស្បែកបាន ហើយពិសេស ធ្វើឱ្យស្បែកស្រអាប់ ខ្មៅ ស្របពេលដែលពពួកគ្រឿងអលង្ការគុណភាពល្អសុទ្ធនឹងមិនបង្កបញ្ហាទាំងនេះទេ។ ទោះជាយ៉ាងណា អ្នកឯកទេសផ្នែកជំងឺស្បែកខាងលើ បានបញ្ជាក់ជាសង្ខេបខ្លីថា ការពាក់គ្រឿង អលង្ការជាប់នឹងមិនបង្កបញ្ហាធ្ងន់ធ្ងរដល់ស្បែកនោះទេ [ ] The post ពិតមែនឬ? គ្រាន់តែពាក់គ្រឿងអលង្ការជាប់ក៏អាចបង្កជាបញ្ហាដល់ស្បែកបានដែរ? appeared first on Khmer Breaking News.


Latest News
Hashtags:   

ពិតមែនឬ

 | 

គ្រាន់តែពាក់គ្រឿងអលង្ការជាប់ក៏អាចបង្កជាបញ្ហាដល់ស្បែកបានដែរ

 | 

Sources