Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 5 days ago

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទក្លឹបកម្សាន្ត ខារ៉ាអូខេដើម្បីរកអ្នកពាក់ព័ន្ធក្លឹប N8

ភ្នំពេញ ៖ សម្តេច​តេជោ​បានធ្វើការ​ប្រកាស​ឲ្យ​បិទ​ក្លឹប​កម្សាន្ត និង​ទីស្នាក់នៅ​ប្រមូលផ្តុំ (Apartment) មួយ​ចំនួន​ដែល​សង្ស័យ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។ សម្តេច​តេជោក៏បានឲ្យមានការ​ស្វែងរក​អ្នក​ដែលពាក់ព័ន្ធ ក្លឹប N8 ដែល​ជា​សំបុក​ដែល​បង្ក​ការ​ឆ្លង​កូវីដ ១៩ រួម​ទាំង​អគារ​ស្នាក់នៅ (Apartment) ដែល​សង្ស័យ​ពីរ​មាន​អ្នក​ឆ្លង​កូវីដ ១៩។ ជាផ្លូវការត្រឹមតែរយៈ ១០ ម៉ោង កម្ពុជា​រកឃើញ​អ្នក​ឆ្លង ៣២ ករណី។ នេះ​បើ​តាម​ការ​ប្រកាស​សម្តេច​តេជោ ហ៊ុន សែន​មុននេះបន្តិច។ យ៉ាងណាមិញសម្តេច​បានហៅ​ព្រឹត្តិការណ៍​ឆ្លង​ដ៏​ច្រើន​មិន​ធ្លាប់​មាននេះ​ជា​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ សម្តេច​បាន​បញ្ជាក់​ថា ដើមហេតុនៃការ​ឆ្លង​នេះ​កើត​ឡើង បន្ទាប់​ពី​រក​ឃើញ​អ្នក​សុំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​វិជ្ជមាន​កូវីដ ១៩។ យប់មិញ​បាន​ធ្វើ​តេស្ត​ទាំង យប់​មាន ២៨​ករណី និង​រកឃើញ ០៤ ករណី​ទៀត​ សរុប​ទាំង​អស់ ៣២ ករណី៕ The post សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទក្លឹបកម្សាន្ត ខារ៉ាអូខេដើម្បីរកអ្នកពាក់ព័ន្ធក្លឹប N8 appeared first on Khmer Breaking News.


Latest News
Hashtags:   

សម្តេចតេជោ

 | 

ប្រកាសឲ្យបិទក្លឹបកម្សាន្ត

 | 

ខារ៉ាអូខេដើម្បីរកអ្នកពាក់ព័ន្ធក្លឹប

 | 

Sources