Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

ដំណឹងបន្ទាន់! ក្រសួងប្រកាសឲ្យសិស្សសាលា SIS និងសិស្សវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ទូរទស្សន៍កម្ពុជា ទទក បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា អេស អាយ អេស និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូមអញ្ជើញមកយកសំណាកនៅវេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ។ គួរបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ The post ដំណឹងបន្ទាន់! ក្រសួងប្រកាសឲ្យសិស្សសាលា SIS និងសិស្សវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

ដំណឹងបន្ទាន់

 | 

ក្រសួងប្រកាសឲ្យសិស្សសាលា

 | 

និងសិស្សវិទ្យាល័យសម្តេច

 | 

សែនភ្នំពេញថ្មី

 | 

ប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ

 | 

Sources