Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ច្រើនណាស់ ! ដល់៣៥នាក់ អ្នកឆ្លងកូវីដ-១៩ នៅព្រឹកនេះ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះ៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈមានអ្នកជាសះស្បើយចំនួន២នាក់។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកម្តៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕ The post ច្រើនណាស់ ! ដល់៣៥នាក់ អ្នកឆ្លងកូវីដ-១៩ នៅព្រឹកនេះ appeared first on Khmer Breaking News.


Latest News
Hashtags:   

ច្រើនណាស់

 | 

ដល់៣៥នាក់

 | 

អ្នកឆ្លងកូវីដ

 | 

នៅព្រឹកនេះ

 | 

Sources