Tuesday 2 March 2021
Home      All news      Contact us      RSS      English
kbn - 9 days ago

ដោយសារព្យុះកំណាច Dujuan ធ្វើឲ្យអាជ្ញាធរហ្វីលីពីន ជម្លៀសប្រជាជនរាប់មុឺននាក់ចេញពីតំបន់

ប្រទេសហ្វីលីពីន៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្វីលីពីន បានជម្លៀសប្រជាជនរាប់សិបមុឺននាក់ ដែលរស់នៅភាគខាងត្បូងនៃប្រទេសឲ្យទៅកាន់តំបន់ដែលមានសុវត្ថិភាព ខណៈពេលដែលព្យុះកំណាច Dujuan កាន់តែខិតជិតមកដល់។ ទីភ្នាក់ងារគ្រប់គ្រងហានិភ័យនិងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មនុស្ស្រប្រមាណ ៥១,៤០០ នាក់ ត្រូវបានជម្លៀសចេញទៅកាន់មជ្ឈមណ្ឌល និងចំនួន ៣៣១នាក់ ត្រុវបានជម្លៀសនៅក្នុងខេត្ត Surigao del Norte, Surigao del Sur, Agusan del Norte, កោះ Dinagat និងទីក្រុង Butuan ។ យោងតាមរបាយការណ៍របស់ការិយាល័យអាកាសធាតុ បាននិយាយថា ព្យុះទីហ្វុងដែលបានបក់បោកមកលើប្រទេហ្វីលីពីន នៅក្នុងឆ្នាំនេះ អាចរក្សាខ្យល់ជាអតិបរមាចំនួន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចមានរហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការព្យាករណ៍ក្នុង ទីក្រុង Dujuan ដែលបានគេស្គាល់ថា( Auring ) បានបង្ហាញឲ្យដឹងថា នៅពេលមានព្យុះបក់បោកអាចនិងមានការបាក់ដីលើកោះ Dinagat-Eastern Samar-Leyte ដែលមានចម្ងាយពី ៦០០ ទៅ៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៃភាគខាងត្បូងក្រុងម៉ានីល ស្ថិតនៅចន្លោះល្ងាចថ្ងៃអាទិត្យនិងព្រឹកថ្ងៃចន្ទនេះ ។ [ ] The post ដោយសារព្យុះកំណាច Dujuan ធ្វើឲ្យអាជ្ញាធរហ្វីលីពីន ជម្លៀសប្រជាជនរាប់មុឺននាក់ចេញពីតំបន់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ដោយសារព្យុះកំណាច

 | 

Dujuan

 | 

ធ្វើឲ្យអាជ្ញាធរហ្វីលីពីន

 | 

ជម្លៀសប្រជាជនរាប់មុឺននាក់ចេញពីតំបន់

 | 

Sources