Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

វីវីរហើយ! ស្ថានទូតចិនថា មានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជាកំពុងលាក់ខ្លួនបន្ទាប់ពីដឹងថាខ្លួនឆ្លងកូវីដ១៩

ភ្នំពេញ ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពីស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចេញសារមួយកាលពីថ្ងៃទី២០ ខែកម្ភៈ និងបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា មានជនជាតិចិនមួយចំនួនដែលបានចូលមកក្នុងប្រទេសកម្ពុជា ដោយបានចាកចេញពីសណ្ឋាគារចត្តាឡីស័កដោយខុសច្បាប់ និងបានចេញទៅខាងក្រៅ ក្នុងនោះក៏មានជនជាតិចិនមួយចំនួនតូចនៅក្នុប្រទេសកម្ពុជា បានកំពុងតែសម្ងំលាក់ខ្លួន ក៏ដូចជាព្យាយាមគេចខ្លួន បន្ទាប់ពីដឹងថាខ្លួនមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ហើយនោះ។ តួយ៉ាងស្ថានទូតចិនក៏បានបញ្ជាក់បន្ថែមថា រាល់សកម្មភាពរបស់ជនជាតិចិនមួយចំនួនតូចខាងលើនេះ គឺបានរំលោភលើបទប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហើយប្រការខាងលើនេះគឺមិនត្រឹមតែនាំមកបញ្ហាប្រឈមដល់ធ្ងន់ធ្ងរតែម្យ៉ងនោះទេ ប៉ុន្តែវាថែមទាំងបានរំលោភនំពានយ៉ាងច្បាស់នៅលើច្បាប់នៃកម្ពុជាថែមទៀតផង។ យ៉ាងណាមិញ ស្ថានទូតចិននៅកម្ពុជាក៏បានស្នើសុំដល់ពលរដ្ឋចិនដែលមានរស់នៅកម្ពុជា ត្រូវតែគោរពឲ្យបានតឹងរឹងបំផុតនៅបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រាជរដ្ឋភិបាលកម្ពុជា ក៏ដូចជាសហការជាមួយនឹងអាជ្ញាធរនៃក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩។ ក្នុងនោះផងដែរ ស្ថានទូតចិន ក៏បានក្រើនរំលឹកថា ប្រសិនបើជនជាតិចិននៅកម្ពុជាមានរោគសញ្ញាឬទាក់ទិននឹងជំងឺកូវីដ១៩ សូមប្រញ៉ាប់ទៅស្វែងរកការព្យបាលជាបន្ទាន់ឲ្យខានតែបាន និងកុំលាក់ខ្លួនបែបនេះឲ្យសោះ ហើយត្រូវសហការជាមួយអាជ្ញាធរក្នុងការដាក់ដោយឡែក និងព្យាបាលឲ្យបានត្រឹមត្រូវបំផុត ក៏ដូចជាព័ត៌មានទាក់ទងនឹងប្រវត្តិនៃការទំនាក់ទំនងជាមួយនរណាម្នាក់នៅក្នុងអំឡុងពេលនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា កម្ពុជាបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងពេលនេះក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជំងឺឆ្លងមួយនេះ៕ The post វីវីរហើយ! ស្ថានទូតចិនថា មានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជាកំពុងលាក់ខ្លួនបន្ទាប់ពីដឹងថាខ្លួនឆ្លងកូវីដ១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

វីវីរហើយ

 | 

ស្ថានទូតចិនថា

 | 

មានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជាកំពុងលាក់ខ្លួនបន្ទាប់ពីដឹងថាខ្លួនឆ្លងកូវីដ១៩

 | 

Sources