Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

បុរសឡប់សតិនេះ! ច្រៀងប្រមាថលើស្រី្តខ្មែរ ដោយពាក្យអសុរោះសុទ្ធកេរ្តិ៍ភេទ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលប៉ុន្មានថ្ងៃមុន ក្មេងអន់សតិ១ក្រុម ជាមនុស្សគ្មានម៉ែឪប្រដៅ បានច្រៀង នូវបទចម្រៀងអសុរោះ គ្មានសីលធម៌ ជេរប្រមាថមើលងាយលើស្ត្រីភេទជាខ្លាំង ជាមួយនឹងក្បាច់រាំរបស់ពួកគេ លើកដៃលើកជើងយ៉ាងស្រុះគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ ហើយថតយកបង្ហោះតាមបណ្តាញសង្គមតិកតុក ធ្វើឲ្យមហាជនរិះគន់ និងថ្កោលទោសជាខ្លាំង។ ការច្រៀងជេរប្រមាថមើលងាយលើស្ត្រីខ្មែររបស់ក្រុមក្មេងឥតពូជទាំងនោះ មិននឹងរលត់កំហឹងមហាជនផង ស្រាប់តែមានបុរសឡប់សតិម្នាក់ទៀត ឈ្មោះពូហុន បានតែង និងច្រៀងនូវបទចម្រៀងជេរប្រមាថ មើលងាយលើស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរ ដោយប្រើពាក្យដល់កេរ្តិ៍ភេទស្រីចំៗតែម្តង គ្មានសំចៃមាត់ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង និងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការការផ្លូវច្បាប់ណាមួយ ដាក់ទោសបុរសឡប់សតិ គ្មានសីលធម៌ខាងលើឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះវាបង្ហាញពីការធ្លាក់ចុះសីលធម៌របស់កូនខ្មែរ ដែលមានថ្លើមធំហ៊ានប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងទុកជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យយកគំរូតាម៕ ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖ The post បុរសឡប់សតិនេះ! ច្រៀងប្រមាថលើស្រី្តខ្មែរ ដោយពាក្យអសុរោះសុទ្ធកេរ្តិ៍ភេទ (មានវីដេអូ) appeared first on Khmer Breaking News.


Latest News
Hashtags:   

បុរសឡប់សតិនេះ

 | 

ច្រៀងប្រមាថលើស្រី្តខ្មែរ

 | 

ដោយពាក្យអសុរោះសុទ្ធកេរ្តិ៍ភេទ

 | 

មានវីដេអូ

 | 

Sources