Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

ទឹកជំនន់ដ៏ធំមួយក្នុងរដ្ឋធានីចាកាតា បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងធ្វើឲ្យប្រជាជនចំនួន ៥នាក់បាន…យ៉ាងវេទនា

ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមសម្ដីអាជ្ញាធរបាននិយាយថា មានប្រជាជនចំនួន ៥នាក់បានបាត់បង់ជីវិតក្នុងទឹកជំនន់ធំមួយដែលបានជន់លិចសង្កាត់ទាំងមូលនៅក្នុងរដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងទីក្រុងនេះផងដែរ ត្រូវបានបំផ្លាញដោយសារទឹកជំនន់កាលពីចុងសប្ដាហ៍មុន បានបណ្ដាលឲ្យជន់លិចផ្លូវធំៗជាច្រើន ដែលត្រូវសម្រេចចិត្តបង្ខំមនុស្សមួយចំនួនឲ្យទៅកាន់ទីជម្រកដែលមានសុវត្ថិភាពជាបន្ទាន់។ លោក Sabdo Kurnianto ដែលជាប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងប្រាប់ទៅ AFP ថា មានបុរស់អាយុ ៦៧ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះលើទឹករបស់គាត់នៅភាគខាងត្បូងនៃរដ្ឋធានី កាលពីថ្ងៃសៅរ៍។លោកក៏បានបន្ថែមថា ក្នុងនោះដែរមានក្មេងប្រុសចំនួន៣នាក់ និងក្មេងស្រីមួយនាក់បានលង់ទឹកស្លាប់បន្ទាប់ពីទឹកជន់លិច។ ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីបានព្រមានថា Greater Jakarta ជាតំបន់មួយដែលមានប្រជាជនរស់នៅប្រមាណ ៣០ លាននាក់ ដែលអាចរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់រដូវវស្សា ។ លោក Ali Fatullah ដែលជាអ្នកលក់ផ្លែឈើនៅទីប្រជុំជន Bekasi តាមជាយក្រុង Jakarta បាននិយាយថា ទឹកទន្លេបានហៀរ ហើយក៏នាំនូវភក់ជាច្រើន ធ្វើឲ្យខ្ញុំបានខាតបង់ផ្នែកហិរញ្ញវត្ថុទៀតផង។ជាពិសេសគ្រឿងសង្ហារឹមនិងឧបករណ៍អេឡិចត្រូនិកត្រូវខូចខាតដោយសារទឹកជំនន់ ។ មនុស្សប្រមាណប្រហែល ១.៧០០ នាក់ នៅតែស្ថិតក្នុងតំបន់សុវត្ថិភាព ទោះបីជាអ្នកស្រុកមួយចំនួនបានត្រឡប់ទៅកាន់ផ្ទះវិញក៏ដោយ នេះបើយោងតាមសម្ដីលោក Kurnianto។ យ៉ាងណាមិញទឹកជំនន់បានវាប្រហារសង្កាត់ចំនួន ២០០នៅក្នុងតំបន់មួយ។ ទីក្រុង Jakarta ធ្លាប់មានទឹកជំនន់ដ៏អាក្រក់បំផុតមួយបានបំផ្លាញ កាលពីឆ្នាំមុនក្នុងខែមករា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយថែមទាំងបង្ករឲ្យបាត់ស្រុតដីទៀតផង [ ] The post ទឹកជំនន់ដ៏ធំមួយក្នុងរដ្ឋធានីចាកាតា បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងធ្វើឲ្យប្រជាជនចំនួន ៥នាក់បាន យ៉ាងវេទនា appeared first on Khmer Breaking News.


Latest News
Hashtags:   

ទឹកជំនន់ដ៏ធំមួយក្នុងរដ្ឋធានីចាកាតា

 | 

បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន

 | 

និងធ្វើឲ្យប្រជាជនចំនួន

 | 

៥នាក់បាន…យ៉ាងវេទនា

 | 

Sources