Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

វីវរហើយ ! សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់ ធ្វើចត្តាឡីស័កជាបន្ទាន់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩ ។ យោងតាមរយៈសារសំឡេងរបស់សម្ដេច ទៀ បាញ់ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ ហ្នឹង ហើយឥឡូវនឹងមានបញ្ហាធំបំផុតដែលគាត់ទៅបង្រៀនពេទ្យយើងទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ទៅពិនិត្យភ្លាមៗ ។ ប្រសិនបើគាត់ឆ្លងមែនទែន យើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំនៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀតទាំងអស់នឹង គឺយកដាក់ចត្តាឡីស័កទាំងអស់ ។ ការងារបន្ទាន់ត្រូវយកវិជ្ជបណ្ឌិតម្នាក់ទៅធ្វើចត្តាឡីស័កជាមុនសិន ដើម្បីមានវិធានការបន្ដទៀត ហើយត្រូវធ្វើយ៉ាងត្រឹមត្រូវបំផុត ។ សម្ដេចថា ត្រូវផ្អាកទាំងអស់កន្លែងដែលវិជ្ជបណ្ឌិតទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធត្រូវដំណើរការជាធម្មតា ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ [ ] The post វីវរហើយ ! សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់ ធ្វើចត្តាឡីស័កជាបន្ទាន់ appeared first on Khmer Breaking News.


Latest News
Hashtags:   

វីវរហើយ

 | 

សម្ដេច

 | 

បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់

 | 

ធ្វើចត្តាឡីស័កជាបន្ទាន់

 | 

Sources