Tuesday 2 March 2021
Home      All news      Contact us      RSS      English
todaysharing - 9 days ago

OPPO នឹងបង្ហាញគំនិតផ្តួចផ្តើមបច្ចេកវិទ្យាសាកថ្មសមិទ្ធិផល 5G និងការច្នៃប្រឌិតសាកថ្មឥតខ្សែ ក្នុងព្រឹត្តិការណ៍ MWC Shanghai 2021

នៅថ្ងៃទី 22 កុម្ភៈឆ្នាំ 2021 នៅទីក្រុងហ្សិនជិន ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតឈានមុខបានបង្ហើបថា ខ្លួននឹងបង្ហាញអំពីការគំនិតនិងបច្ចេកវិទ្យាថ្មីៗនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ MWC Shanghai 2021 (MWCS)  ។ ចាប់ពីថ្ងៃទី 23 ដល់ 25 ខែកុម្ភៈ ក្រុមហ៊ុន OPPO នឹងបង្ហាញលទ្ធផលនៃការសាកល្បងថ្មីៗនៅក្នុងលំហនៃល្បឿននិងបច្ចេកវិទ្យា 5G ដោយរួមជាមួយដៃគូ ក៏ដូចជាការអភិវឌ្ឍនាពេលអនាគតនៃបច្ចេកវិទ្យាសាកថ្ម គំនិតជាទម្រង់រូបរាងថ្មីនៃស្មាតហ្វូន (Smartphone Concepts) និងឧបករណ៍បច្ចេកវិទ្យា (IoT)។ សាកលឿនជាងមុន តម្រូវចិត្តមនុស្សគ្រប់គ្នាOPPO នឹងបង្ហាញពីបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មី ជាមួយនឹងស្មាតហ្វូនរុញពន្លាអេក្រង់បាន គឺ OPPO X 2021 ក៏ដូចជាការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាសាកថ្មលឿនបំផុត VOOC ។ ​ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនោះ នឹងត្រូវបានបង្ហាញដោយគំនិតផ្តួចផ្តើមជាសកល​ ដែលមានគោលបំណងផ្តល់ជូននូវការសាកថ្មកាន់តែងាយស្រួល និងរហ័ស គ្រប់តម្រូវការនៃជីវិតប្រចាំថ្ងៃ។ OPPO បាននាំមុខក្នុងបច្ចេកវិទ្យាសាកលឿន ចាប់តាំងពីការចេញបច្ចេកវិទ្យា VOOC លើកដំបូង ក្នុងឆ្នាំ 2014។ MWC ក្រុងស៊ាងហៃ 2021 នេះ នឹងផ្តល់ឱកាសក្នុងការបង្ហាញពីការច្នៃប្រឌិតនិងភាពជាដៃគូថ្មីៗ ដែលនឹងពង្រីកប្រព័ន្ធអេកូឡូស៊ី (ecosystem) នាពេលអនាគត ដើម្បីបំពេញតម្រូវការមនុស្សច្រើនជាងមុន តាមរយៈឧបករណ៍វៃឆ្លាតថ្មីៗច្រើនជាងមុន ។លទ្ធភាពនៃបច្ចេកវិទ្យា 5Gបន្ទាប់ពីការសាកល្បងជោគជ័យយ៉ាងច្រើនក្នុងឆ្នាំ 2020 អតិថិជននឹងឃើញការបង្ហាញផ្ទាល់នៃការសាកល្បងល្បឿន 5G mmWave របស់ OPPO នៅសាលពិព័រណ៌របស់ក្រុមហ៊ុន China Unicom [ ] The post OPPO នឹងបង្ហាញគំនិតផ្តួចផ្តើមបច្ចេកវិទ្យាសាកថ្មសមិទ្ធិផល 5G និងការច្នៃប្រឌិតសាកថ្មឥតខ្សែ ក្នុងព្រឹត្តិការណ៍ MWC Shanghai 2021 appeared first on TodaySharing News.


Latest News
Hashtags:   

នឹងបង្ហាញគំនិតផ្តួចផ្តើមបច្ចេកវិទ្យាសាកថ្មសមិទ្ធិផល

 | 

និងការច្នៃប្រឌិតសាកថ្មឥតខ្សែ

 | 

ក្នុងព្រឹត្តិការណ៍

 | 

Shanghai

 | 

Sources