Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

ក្រសួងការពារជាតិចាក់វ៉ាក់សាំងដល់កងកម្លាំង ជាង២០០០០នាក់

រាជធានីភ្នំពេញ៖ ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដល់កងកងកម្លាំងប្រដាប់អាវុធ ចំនួន ២៣ ៥២៥នាក់ ហើយក្នុងនោះមានស្រ្ដី ១ ៨៦៨នាក់។ ក្រសួងការពារជាតិ បានឲ្យដឹងថា ​​របាយការណ៍បូកសរុបលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​លើកទី១ សម្រាប់ក្របខ័ណ្ឌ ក្រសួងការពារជាតិបាន មានចំនួន ២៣ ៥២៥នាក់ ហើយក្នុងនោះមានស្ត្រី ១ ៨៦៨នាក់។ រីឯចំនួនសរុបខាងលើ ក៏មាននគរបាលការពារព្រំដែនគោកចំនួន២១១នាក់ផងដែរ។ ដោយឡែក​ទីតាំងចាក់វ៉ាក់សាំង ទាំងនោះមានចំនួន៧កន្លែង រួមមាន ៖ ១-មន្ទីរពេទ្យព្រះកេតុមាលា ២-បញ្ចាការដ្ឋានអង្គរក្ស ៣-បញ្ជាការដ្ឋានទ័ពពិសេស ៤-បញ្ជាការដ្ឋានកងទ័ពជើងទឹក ៥-ទីបញ្ជាការកងពលតូចលេខ១ ៦-តំបន់ប្រតិបត្តិការសឹករងកោះកុង ៧-វិទ្យាស្ថាន ទ័ពជើងគោក៕ សូមអានរបាយការណ៍ទាំងស្រុង ដូចខាងក្រោម៖ The post ក្រសួងការពារជាតិចាក់វ៉ាក់សាំងដល់កងកម្លាំង ជាង២០០០០នាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រសួងការពារជាតិចាក់វ៉ាក់សាំងដល់កងកម្លាំង

 | 

ជាង២០០០០នាក់

 | 

Sources