Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

យក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ធ្វើជាមណ្ឌលចត្តាឡីស័ក

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ យោធា ព្រមទាំងអាជ្ញាធរ បានសហការគ្នាធ្វើការបោសសម្អាតបរិវេណ និងជញ្ជូនតុចេញពីបន្ទប់រៀន ធ្វើការសម្អាតឲ្យបានស្អាត ដើម្បីត្រៀមទុកធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកជាប់ពាក់ព័ន្ធមានការកើតឡើង។ ក្នុងប្រតិបត្តិការនេះដែរ លោក ឈឿន សុចិត្ត ក៏បានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គភ័យចេញឡានទឹកចំនួន២គ្រឿង ដើម្បីបាញ់សម្អាតអគារវិទ្យាល័យ ឲ្យបានស្អាត ទុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធមកស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីជញ្ជូនតុសម្រាប់សិស្សរៀនចេញ និងបោសសម្អាតរួច សមត្ថកិច្ចនិងធ្វើការជញ្ជូនគ្រែចូលក្នុងបន្ទប់ជំនួសវិញផងដែរ ដើម្បីទុកសម្រាប់អ្នកធ្វើចត្តាឡីស័កសម្រាក ៕ The post យក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ធ្វើជាមណ្ឌលចត្តាឡីស័ក appeared first on Khmer Breaking News.


Latest News
Hashtags:   

វិទ្យាល័យ

 | 

តាខ្មៅ

 | 

ធ្វើជាមណ្ឌលចត្តាឡីស័ក

 | 

Sources