Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

តើជាការពិតទេ ជនជាតិចិននាំគ្នាសម្រុកទៅយកសំណាកដោយជិះ Pass App អាចបង្កហានិភ័យធ្ងន់ធ្ងរបន្ថែមទៀត?

ភ្នំពេញ ៖ ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកទី៣ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និងបានបង្កឲ្យមានក្ដីបារម្ភកាន់តែធ្ងន់ធ្ងរចំពោះហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ ក្រោយពេលដែលមានព័ត៌មានចេញផ្សាយជាបន្តបន្ទាប់ស្តីជំងឺឆ្លងកូវីដ១៩ ដែលផ្ទុះចេញពីជនជាតិចិនមកម្ពុជាមួយចំនួនបានវិជ្ជមានកូវីដ១៩ ស្របពេលដែលមានអ្នកខ្លះព្យាយាមរត់គេចខ្លួន និងសម្ងំលាក់ខ្លួនផងដែរនោះ កាន់តែបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរឡើងៗ។ ជាមួយគ្នានេះដែរ បើតាមប្រភពសមឡេងមិនផ្លូវការមួយបានលើកឡើងថា នៅមានជនជាតិចិនមួយចំនួនផ្សេងទៀតបានធ្វើដំណើរតាមម៉ូតូកង់៣ ហើយករណីនេះវាពិតជាគ្រោះថ្នាក់ណាស់ប្រសិនបើជនជាតិចិនទាំងនោះពិតជាបានឆ្លងកូវីដ១៩មែននោះ ព្រោះមិនដឹងថាម៉ូតូកង់បីដែលបានដឹកជនជាតិចិននោះទៅដឹកនរណាទៀតនោះទេ៕ The post តើជាការពិតទេ ជនជាតិចិននាំគ្នាសម្រុកទៅយកសំណាកដោយជិះ Pass App អាចបង្កហានិភ័យធ្ងន់ធ្ងរបន្ថែមទៀត? appeared first on Khmer Breaking News.


Latest News
Hashtags:   

តើជាការពិតទេ

 | 

ជនជាតិចិននាំគ្នាសម្រុកទៅយកសំណាកដោយជិះ

 | 

អាចបង្កហានិភ័យធ្ងន់ធ្ងរបន្ថែមទៀត

 | 

Sources