Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

តំបន់អេកូទេសចរណ៍ ជីផាត ស្រស់ស្អាតគ្មានពីរ

តំបន់អេកូទេសចរណ៍ ជីផាត មានទីតាំងស្ថិតនៅ ភូមិជីផាត​ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានចម្ងាយប្រហែល ~១២៥km ពីរង្វង់មូល​ ខេត្តកោះកុង៕ តំបន់អេកូទេសចរណ៍ ជីផាតស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់, ឧទ្យានជាតិ​ និងអេកូទេសចរណ៍៕ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានតំបន់អេកូទេសចរណ៍ ជីផាតដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ជិះទូក, បោះជំរុំឬបោះតង់, ទស្សនាព្រៃកោងកាង, លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, មើលសត្វ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត៕ នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះ សំបូរណាស់ទឹកជ្រោះ មើលថ្ងៃរះ ហើយក៏ជាដែនជម្រកសត្វព្រៃ និងព្រៃទឹកភ្លៀងដ៏ធំមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕ រមណីយដ្ឋានមួយនេះអាចធ្វើអោយលោកអ្នក ​បណ្ដែត​អារម្មណ៍​ទៅនឹង​សម្រស់​ធម្មជាតិ, ជិះទូក​កម្សាន្ត, ស្រូប​​ខ្យល់​អាកាស​ និងស្ដាប់​សម្លេង​ទឹកធ្លាក់​ បានយ៉ាងសប្បាយចិត្តបាត់ទុក្ខកង្វល់៕ចំពោះទេសភាពដ៏ស្រស់ត្រកាលលាតសន្ធឹងតាមដងព្រែកមានទឹកថ្លាឆ្វង់ដូចកញ្ចាក់ព័ទ្ធដោយព្រៃប្រឹក្សាធម្មជាតិគួរឲ្យគយគន់ទើបតំបន់មួយនេះអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករឲ្យទៅកម្សាន្តនៅទីនោះ៕នៅតំបន់អេកូទេសចរណ៍ ជីផាតនេះមានទឹកជ្រោះជាច្រើនដូចជា: ទឹកធ្លាក់ឆាយខ្ពស់, អូរម្លូរ, ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរទឹកវេទ៕ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៧ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ជាដើម៕ The post តំបន់អេកូទេសចរណ៍ ជីផាត ស្រស់ស្អាតគ្មានពីរ appeared first on Khmer Breaking News.


Latest News
Hashtags:   

តំបន់អេកូទេសចរណ៍

 | 

ជីផាត

 | 

ស្រស់ស្អាតគ្មានពីរ

 | 

Sources