Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

មានធ្លាប់ឆ្ងល់អត់? ញ៉ាំរបស់ក្ដៅឬត្រជាក់ចេះតែស្រៀវធ្មេញ!

តើអ្នកទាំង អស់គ្នា ធ្លាប់ញ៉ាំ ឬខ្ពុរទឹកត្រជាក់ហើយមានអារម្មណ៍ថាឈឺធ្មេញដែរទេ? ឬធ្មេញយើង មិនអាចទ្រាំនឹងខ្យល់ត្រជាក់បាន? ពេល ខ្លះ សូម្បីតែទឹកតែក្ដៅឧណ្ហៗ មួយពែងក៏ធ្វើឲ្យយើង ពិបាកលេបដោយសារឈឺធ្មេញនៅពេលផឹកបានតែបន្តិច។ ប្រសិនបើយើង ជួបបញ្ហាណាមួយដូច ខាងលើនេះ យើង ប្រាកដជាមានបញ្ហា ស្រៀវធ្មេញ ជាមិនខាន។ ១. ហេតុអ្វីយើងមានបញ្ហាស្រៀវធ្មេញ មានមូលហេតុជាច្រើនធ្វើឲ្យយើង រងគ្រោះដោយសារការឈឺចាប់នេះ។ ដំបូងឡើយធ្មេញមួយឬច្រើនអាចមើលឃើញដល់ឬសធ្មេញ។ ជាធម្មតាស្រទាប់នេះ គឺជាភ្លុកធ្មេញដែលនៅក្រោមជាលិកាអញ្ចាញធ្មេញ និងសម្បូរទៅដោយបំពង់តូចៗ មើលឃើញ ដោយមីក្រូទស្សន៍។ រាល់បំពង់នីមួយៗ គឺភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាពីរ ជាទូទៅឧស្សាហ៍កើតឡើងក្នុងមាត់ ធ្មេញគឺការស្រកអញ្ចាញធ្មេញ ឬសឹកស្រទាប់ការពារធ្មេញ ដែលជាមូលហេតុចម្បងព្រោះដោយសារបំពង់តូចៗត្រូវបាន ចំហរ។ ជាក់ស្ដែងស្រទាប់ភ្លុកធ្មេញត្រូវបានចំហរមិនបានការពារ ដោយសារការស្រកអញ្ចាញធ្មេញ ដុសសម្អាតធ្មេញខ្លាំងពេក ការសង្កៀត ធ្មេញ និងរបបអាហារដែលសម្បូរ ជាតិអាស៊ីដ។ ២. ការដុសសម្អាតធ្មេញខ្លាំងជ្រុល វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលការដុសសម្អាតធ្មេញខ្លាំងជ្រុលអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើមនុស្សមួយចំនួន។ លោក MarkS.Wolff ដែលមានងារជា សាស្រ្តាចារ្យ និងជាប្រធានគ្រប់គ្រងដេប៉ាតឺម៉ង់ Cariologyនិង Comprehensive Care នៃសកលវិទ្យាល័យ [ ] The post មានធ្លាប់ឆ្ងល់អត់? ញ៉ាំរបស់ក្ដៅឬត្រជាក់ចេះតែស្រៀវធ្មេញ! appeared first on Khmer Breaking News.


Latest News
Hashtags:   

មានធ្លាប់ឆ្ងល់អត់

 | 

ញ៉ាំរបស់ក្ដៅឬត្រជាក់ចេះតែស្រៀវធ្មេញ

 | 

Sources