Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

អ្នកគាំទ្រផ្ទុះការសង្ស័យ ក្រោយពេល លី អីវ៉ាធីណា បង្ហោះរូបក្មេងតូចម្នាក់ដោយហៅថាកូនពេញៗមាត់

ភ្នំពេញ ៖ តារាចម្រៀងស្រីដែលមានទឹកដមសំឡេងផ្អែមពីរោះ លី អ៊ីវ៉ាធីណា​ ហាក់ស្ងប់ស្ងាត់ពីវិស័យចម្រៀងមួយរយៈធំ ក្រោយមកទៀតកាលពីរដូវកាលចូលឆ្នាំចិនកន្លងទៅថ្មីៗនេះទើបគេឃើញនាងបានចេញបទចម្រៀងថ្មីមួយបទ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវិលត្រឡប់ចូលក្នុងពិភពសិល្បៈចម្រៀងម្ដងទៀតរបស់នាង។ យ៉ាងណាមិញពេលថ្មីៗនេះ គេបានឃើញ លី អ៊ីវ៉ាធីណា តារាចម្រៀងចាស់វស្សារូបនេះបានធ្វើការបង្ហោះរូបជាមួយនឹងក្មេងតូចម្នាក់ដោយនាងបានហៅក្មេងតូចនោះថាជាកូនពេញៗមាត់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង និងបានចូលទៅខំមិនសាកសួរថាតើជាការពិតទេដែលក្មេងតូចរូបនោះជាកូនរបស់នាង? ក៏ប៉ុន្តែគេហាក់មិនបានឃើញ តារាស្រីខាងលើឆ្លើយតបចំពោះសំណួរទាំងអស់នោះទេ ដែលបង្កឲ្យអ្នកគាំទ្រផ្ទុះការសង្ស័យចំពោះការផុសរបស់នាងបែបនេះ។ ទោះបីជាយ៉ាងនេះក្ដី ក៏មានអ្នកគាំទ្រមួយចំនួនបានចូលរួមសម្តែងការអបអរសាទរចំពោះនាង ផងដែរ ដោយមានអ្នកខ្លះថែមទាំងសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក៏ដូចក្មេងតូចនោះផងដែរ៕ The post អ្នកគាំទ្រផ្ទុះការសង្ស័យ ក្រោយពេល លី អីវ៉ាធីណា បង្ហោះរូបក្មេងតូចម្នាក់ដោយហៅថាកូនពេញៗមាត់ appeared first on Khmer Breaking News.


Latest News
Hashtags:   

អ្នកគាំទ្រផ្ទុះការសង្ស័យ

 | 

ក្រោយពេល

 | 

អីវ៉ាធីណា

 | 

បង្ហោះរូបក្មេងតូចម្នាក់ដោយហៅថាកូនពេញៗមាត់

 | 

Sources