Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

បើមានស្នាមជាំពណ៌ស្វាយបែបនេះ មិនគួរព្រងើយកន្ដើយឡើយ!

បញ្ហាស្នាមជាំពណ៌ស្វាយកើតឡើង នៅលើស្បែកញឹកញាប់ទោះបីជា វាកើតឡើងហើយរលុប បាត់ទៅវិញ ដោយខ្លួនឯងក៏ដោយ តែមិនគួរព្រងើយកន្តើយនឹងវាឡើយ ព្រោះអាចជាសញ្ញាព្រមានពី បញ្ហាសុខភាពកំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ នៅក្នុងនោះ៖ ១. កោសិកាឈាមក្រហមមានកម្រិតទាប៖ ស្បែកឡើងជាំដុំៗមានពណ៌ស្វាយអាចជា សញ្ញាមួយបង្ហាញថា អ្នកកំពុងតែមានបញ្ហាប្លាកែត ។ ២. ជំងឺឈាម៖ ជំងឺស្លេកស្លាំងមិនមែនជាបញ្ហាដែលពិបាកព្យាបាលនោះទេ តែប្រសិនបើអាការៈដទៃ ទៀតដូចជា ការហូរឈាមតាមច្រមុះការហូរឈាមច្រើនហួស បន្ទាប់ពីការវះកាត់អ្នកអាចនឹងកំពុងមាន បញ្ហាសុខភាពធ្ងន់ធ្ងរ។ ៣. បញ្ហាថ្លើម៖ ការខូចសរីរាង្គថ្លើមនឹងជះឥទ្ធិពលដល់បរិមាណប្លាកែតដែលចាំបាច់សម្រាប់តំណក់ ឈាម។ ចំនួនប្លាកែតទាបអាចបណ្តោលឲ្យមានស្នាមជាំលើស្បែក ។ ៤. មហារីកឈាម៖ ស្នាមជាំពណ៌ស្វាយដែលលេចឡើងនៅលើស្បែកអាចជាសញ្ញា នៃជំងឺមហារីកឈាម ផងដែរ ។ យ៉ាងណាក៏ដោយ ដើម្បីបញ្ជាក់មូលហេតុនៅពីក្រោយស្នាមជាំពណ៌ស្វាយនេះ អ្នកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ៕ The post បើមានស្នាមជាំពណ៌ស្វាយបែបនេះ មិនគួរព្រងើយកន្ដើយឡើយ! appeared first on Khmer Breaking News.


Latest News
Hashtags:   

បើមានស្នាមជាំពណ៌ស្វាយបែបនេះ

 | 

មិនគួរព្រងើយកន្ដើយឡើយ

 | 

Sources