Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 3 days ago

ហេតុអ្វីត្រូវទទួលទានផ្លែប៉ោមពេលព្រឹក?

អាហារទាំងអស់សុទ្ធបានផ្ដល់ផលប្រយោជន៍ដល់យើង ប៉ុន្ដែយើងក៏គួរដឹងថា អាហារណាត្រូវបរិភោគពេលព្រឹក ឬពេលល្ងាចដែរ។ ពិតណាស់បើសិនជាយើងបរិភោគអាហារឱ្យត្រូវតាមពេលវេលានោះយើងរឹតតែទទួលបានអត្ថប្រយោជន៍ពីអាហារដែលយើងបរិភោគ។ ដោយឡែក ផ្លែប៉ោមវិញ ពេលវេលាដែលសក្ដ័សមសម្រាប់បរិភោគបំផុតគឺពេលព្រឹក ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន(Pectin)ជាសារធាតុស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែលកាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជាជំងឺមហារីក។ គួរចៀសវាងទទួលទាន ពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្កឲ្យមានការឈឺក្រពះ។ ម្យ៉ាងទៀត ប៉ិចទីននឹងបន្ថែម សម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញ៉ាំនៅពេលយប់៕ The post ហេតុអ្វីត្រូវទទួលទានផ្លែប៉ោមពេលព្រឹក? appeared first on Khmer Breaking News.


Latest News
Hashtags:   

ហេតុអ្វីត្រូវទទួលទានផ្លែប៉ោមពេលព្រឹក

 | 

Sources