Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

លោកស្រី យក់ សម្បត្តិ ! យកទីតាំងកោះពេជ្រ ជាកន្លែងសម្រាប់ធ្វើតេស្តសំណាកជនជាតិចិនដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំទីតាំងមួយ នៅសាលសហគមន៍កោះពេជ្រ ដើម្បីឱ្យជនជាតិចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឬជនជាតិចិនដែលសង្ស័យឆ្លងកូវីដ១៩ ទៅធ្វើតេស្តសំណាក។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកស្រី យក់ សម្បត្តិ បានបន្តថា នៅទីសាលសហគមន៍កោះពេជ្រនេះ បុគ្គលិកសុខាភិបាល នឹងរង់ចាំយកសំណាកពីជនជាតិចិនទាំងអស់ ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឬសង្ស័យមានផ្ទុកកូវីដ១៩ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ សូមបញ្ជាក់ថា កម្ពុជាបានផ្ទុះឡើងនូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើខ្លួនជនជាតិចិន ចំនួន៣២នាក់។ ករណីនេះ បានបន្តរីករាលដាលជាបន្តបន្ទាប់ រហូតមានឆ្លងជាង៧០នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនផងដែរ៕ The post លោកស្រី យក់ សម្បត្តិ ! យកទីតាំងកោះពេជ្រ ជាកន្លែងសម្រាប់ធ្វើតេស្តសំណាកជនជាតិចិនដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ appeared first on Khmer Breaking News.


Latest News
Hashtags:   

លោកស្រី

 | 

សម្បត្តិ

 | 

យកទីតាំងកោះពេជ្រ

 | 

ជាកន្លែងសម្រាប់ធ្វើតេស្តសំណាកជនជាតិចិនដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

 | 

Sources