Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង​ ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់​អាជីវកម្ម នៅកំឡុងពេលមានជំងឺរាតត្បាត

ភ្នំពេញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន នៅទូទាំងប្រទេស។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានបង្ហាញថា ៧៨ ភាគរយនៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ​ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវ​ឲ្យ​មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ​ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យម្ចាស់កាតអាចធ្វើការទូទាត់ដោយគ្រាន់តែ ប៉ះដើម្បីបង់ប្រាក់ តាមរយៈការប្រើប្រាស់ Visa កាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន ដោយអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ លើសពីនេះទៀត ពួកគាត់មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ [ ] The post ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង​ ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់​អាជីវកម្ម នៅកំឡុងពេលមានជំងឺរាតត្បាត appeared first on Khmer Breaking News.


Latest News
Hashtags:   

ជម្រើសក្នុងការទូទាត់

 | 

ដោយប្រើបច្ចេកវិទ្យា

 | 

ប៉ះដើម្បីបង់ប្រាក់

 | 

បានកើនឡើង​

 | 

ក្នុងចំណោមអតិថិជន

 | 

និងបណ្តាម្ចាស់​អាជីវកម្ម

 | 

នៅកំឡុងពេលមានជំងឺរាតត្បាត

 | 

Sources