Tuesday 2 March 2021
Home      All news      Contact us      RSS      English
kbn - 8 days ago

ប្រកាសទាំងយប់! សម្ដេច​ ហ៊ុ​ន សែន ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ១៣នាក់ទៀត

រាជធានីភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសថា ​​​នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ មិនបានថមថយទេ នៅក្នុងប្រទេស​កម្ពុជាយើង ហើយបន្តឆ្លង ដោយនៅសល់សំណាក់ច្រើនទៀត ដែលកំពុងវិភាគរកជំងឺកូវីដ១៩។ នៅល្ងាចនេះ រកឃើញ ១៣នាក់ទៀត ហើយការធ្វើតេស្ត ពិនិត្យលើសំណាក មិនទាន់បញ្ចប់​នៅឡើយទេ។ សម្តេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា ក្នុងរង្វង់ ៣ថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ឡើងដល់ជិត ១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មាន តាំងពីកម្ពុជា មានកូវីដ១៩​។ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាល ប្រកាស​នៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦នាក់។ ក្នុងនោះ ខ្មែរ ១០នាក់ ចិន ៦៤នាក់ វៀតណាមម្នាក់ និងកូរ៉េម្នាក់។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា [ ] The post ប្រកាសទាំងយប់! សម្ដេច​ ហ៊ុ​ន សែន ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ១៣នាក់ទៀត appeared first on Khmer Breaking News.


Latest News
Hashtags:   

ប្រកាសទាំងយប់

 | 

សម្ដេច​

 | 

ហ៊ុ​ន

 | 

ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី

 | 

១៣នាក់ទៀត

 | 

Sources