Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

វិធានការទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រកាស់បន្ទាន់កាលពីយប់មិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារបន្ទាន់មួយទាំងយប់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងការដាក់ចេញនូវវិធានការមួយចំនួន ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីកធំឡើង នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាដូចជា៖ ១. ត្រូវបិទសាលារៀនទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំនួន ២សប្ដាហ៍យ៉ាងតិច។ ចំពោះវិធានការនេះធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ២. ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការពន្យារពេល នៃការរៀបចំពិធីមង្គលការ ប៉ុន្ដែប្រសិនបើមិនអាចពន្យារពេលបាន ស្នើឲ្យកាត់បន្ថយចំនួនមនុស្សចូលរួមឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន។ ៣. សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបើកបរតាក់ស៊ី ម៉ូតូឌុប ឬម៉ូតូកង់បី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវមកធ្វើការពិនិត្យ និងចត្តាឡីស័ក។ ៤. សារសំខាន់មួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាធារណៈជនឲ្យផ្អាកការចេញក្រៅផ្ទះ [ ] The post វិធានការទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រកាស់បន្ទាន់កាលពីយប់មិញ appeared first on Khmer Breaking News.


Latest News
Hashtags:   

វិធានការទាំងស្រុងរបស់សម្តេចតេជោ

 | 

ពាក់ព័ន្ធនឹងការប្រកាស់បន្ទាន់កាលពីយប់មិញ

 | 

Sources