Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

ស៊ែរយកតែបុណ្យ ! បុរសម្នាក់នេះ បាត់ខ្លួនពីផ្ទះជាង១០ថ្ងៃ គ្រួសារបារម្ភជាខ្លាំង

ខេត្តតាកែវ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ និងបានបាត់ខ្លួនពីផ្ទះអស់រយៈពេលជាង១០ថ្ងៃមកហើយ បើគិតមកដល់ថ្ងៃនេះ ដោយមិនដឹងជាដើរវង្វេងផ្លូវដល់ទីកន្លែងណា ឬជួបគ្រោះថ្នាក់អ្វីទេ ទោះជាក្រុមគ្រួសារស្វែងរកយ៉ាងណា ក៏មិនឃើញ ធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពជាខ្លាំង។ បុរសបាត់ខ្លួននេះ មានឈ្មោះ គឹម វាសនា ហៅចេក មានកម្ពស់១,៦០ម ទម្ងន់ប្រហែល៧០គីឡូក្រាម សព្វថ្ងៃរស់នៅក្នុងភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ លោក គឹម ចិន្តា ជាប្អូនប្រុស បានបញ្ជាក់ថា បងប្រុសរបស់លោក បានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ បងប្រុសលោកមានជំងឺប្រចាំកាយ មិនសូវជាមានម្ចាស់ការលើខ្លួនឯងទេ តែកន្លងមក មិនដែលបាត់ខ្លួនយូរដូចនេះដែរ ត្រឹមតែ១ថ្ងៃអី រកឃើញវិញហើយ ទើបតែលើកចុងក្រោយនេះ ទោះបីជាក្រុមគ្រួសារចែកផ្លូវគ្នាតាមរកយ៉ាងណា ក៏មិនប្រទះឃើញសោះ ធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាបបងប្រុសយ៉ាងខ្លាំង។ លោក គឹម ចិន្តា ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនទាំងអស់ បើបានជួបបុរសដែលមានភិនភាគដូចក្នុងរូបថតនេះ សូមមេត្តាជួយផ្ដល់ដំណឹងតាមរយៈលេខ 085 306 694 / 097 393 44 [ ] The post ស៊ែរយកតែបុណ្យ ! បុរសម្នាក់នេះ បាត់ខ្លួនពីផ្ទះជាង១០ថ្ងៃ គ្រួសារបារម្ភជាខ្លាំង appeared first on Khmer Breaking News.


Latest News
Hashtags:   

ស៊ែរយកតែបុណ្យ

 | 

បុរសម្នាក់នេះ

 | 

បាត់ខ្លួនពីផ្ទះជាង១០ថ្ងៃ

 | 

គ្រួសារបារម្ភជាខ្លាំង

 | 

Sources