Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

អាជ្ញាធរភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់កម្មវិធី និងអាជីវកម្មដែលមិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ សូម បញ្ជាក់ ថា មុនចេញសេចក្ដីព្រមាននេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំទាំងយប់ ជាមួយ អភិបាលរងរាជធានី មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការ ទប់ស្កាត់ការរីករាលដាល ជំងឺ កូវីដ១៩ ក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ ។ យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាក់ថា «ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។ ក្នុងករណីនៅតែ [ ] The post អាជ្ញាធរភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់កម្មវិធី និងអាជីវកម្មដែលមិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល appeared first on Khmer Breaking News.


Latest News
Hashtags:   

អាជ្ញាធរភ្នំពេញ

 | 

ព្រមានចាត់វិធានការតាមផ្លូវច្បាប់

 | 

ចំពោះម្ចាស់កម្មវិធី

 | 

និងអាជីវកម្មដែលមិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល

 | 

Sources