Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

កាន់តែគួរឲ្យបារម្ភហើយ! ក្រសួងបញ្ជាក់ថា មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី ដែលមានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។ ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩៕ The post កាន់តែគួរឲ្យបារម្ភហើយ! ក្រសួងបញ្ជាក់ថា មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី ដែលមានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា appeared first on Khmer Breaking News.


Latest News
Hashtags:   

កាន់តែគួរឲ្យបារម្ភហើយ

 | 

ក្រសួងបញ្ជាក់ថា

 | 

មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

 | 

ជាកូវីដបំប្លែងខ្លួនថ្មី

 | 

ដែលមានភាពកាចសាហាវ

 | 

និងឆ្លងលឿនជាងធម្មតា

 | 

Sources