Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

ថ្ងៃនេះ​ ​មានអ្នកឆ្លងកូវីដថ្មីចំនួន២៥នាក់ ភាគច្រើនជាជនជាតិចិន និងបុគ្គលិក UN ២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា ថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា រកឃើញមានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន២៥នាក់ ហើយក្នុងនោះមានកូវីដប្រភេទបំលែងខ្លួនថ្មី ចំនួន៣ករណីផងដែរ។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា អ្នកឆ្លងថ្មី នៃកូវីដ-១៩ សរុប២៥នាក់នោះ រួមមាន ជនជាតិខ្មែរ៤នាក់ (ស្ដ្រី២នាក់) ហើយក្នុងនោះបុរសខ្មែរ២នាក់ជាកងទ័ពរបស់អង្គការសហប្រជាជាតិ, ជនជាតិវៀតណាមម្នាក់ និងជនជាតិចិន២០នាក់។ គិតមកដល់ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជា រកឃើញមានអ្នកឆ្លងកូវីដ-១៩ សរុប៥៩៣នាក់ អ្នកជាសះស្បើយ ៤៧៥ និង១១៨នាក់៕ សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង ដូចខាងក្រោម៖ The post ថ្ងៃនេះ​ ​មានអ្នកឆ្លងកូវីដថ្មីចំនួន២៥នាក់ ភាគច្រើនជាជនជាតិចិន និងបុគ្គលិក UN ២នាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ថ្ងៃនេះ​

 | 

​មានអ្នកឆ្លងកូវីដថ្មីចំនួន២៥នាក់

 | 

ភាគច្រើនជាជនជាតិចិន

 | 

និងបុគ្គលិក

 | 

២នាក់

 | 

Sources