Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

បន្ទាន់បំផុត! មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅព្រឹកនេះមិនអាចទាក់ទងបាន និងម្នាក់ទៀតមិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ខាងមន្ទីរក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសមួយថា រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២៥នាក់នៅព្រឹកនេះ ដោយក្នុងនោះមានចំនួន២៣នាក់ជាអ្នកឆ្លងក្នុងសហគមន៍ និង២នាក់ទៀតជាករណីនាំចូល។ ចំពោះចំណោមអ្នកដែលបានឆ្លងនៅក្នុងសហគមន៍នេះ មាន២១នាក់បានទាក់ទង និងយកទៅសម្រាក់ព្យាបាលនៅតាមមណ្ឌលសុខភាពចាក់អង្រែ ក្នុងក្រុងភ្នំពេញ។ ក៏ប៉ុន្តែមានចំនួន២ករណីទៀត ខាងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចមន្រ្តីសុខាភិបាលបានកំពុងតែសម្របសម្រួល ខណៈអ្នកជំងឺ២នាក់នេះ មានម្នាក់កំពុងតែទាក់ទងមិនបាន និងមានម្នាក់ទៀតគឺមិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយហេតុថាខ្លួននៅមានកូនតូច។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៥៥៣នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងចំនួន១១៦នាក់ទៀតកំពុងតែដាក់ឲ្យសម្រាកព្យាបាល ខណៈក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសថា ករណីឆ្លងក្នុងសហគមន៍លើកទីបីនេះមានភាពស៊ាំញ៉ាំ និងមានបញ្ហាប្រឈមច្រើនជាងលើកមុនឆ្ងាយណាស់៕ The post បន្ទាន់បំផុត! មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅព្រឹកនេះមិនអាចទាក់ទងបាន និងម្នាក់ទៀតមិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ appeared first on Khmer Breaking News.


Latest News
Hashtags:   

បន្ទាន់បំផុត

 | 

មានអ្នកជំងឺកូវីដ១៩

 | 

ចំនួន២នាក់នៅព្រឹកនេះមិនអាចទាក់ទងបាន

 | 

និងម្នាក់ទៀតមិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ

 | 

Sources