Tuesday 2 March 2021
Home      All news      Contact us      RSS      English
kbn - 8 days ago

ហ៊ិន ច័ន្ទនីរ័ត្ន ពោលបែបនេះក្រោយអ្នកគាំទ្រសង្ស័យថាមានទំនាក់ទំនងពិសេសជាមួយ ចេន

ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានបណ្តាអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមជាច្រើននាក់នាំគ្នាសង្ស័យថានាងមានទំនាក់ពិសេសជាមួយនឹងលោក ចេន ខណៈនាងតែងតែឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាក៏ដូចជាបង្ហោះសារល្អូកល្អឺនជាញឹកញាប់ផងដែរ។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្តអ្នកគាំទ្រនាងមួយចំនួនក៏ហាក់ដូចជាចង់ឃើញតារាស្រីប្រុសទាំងពីរខាងលើក្លាយជាគូស្នេហ៍នឹងគ្នាថែមទៀតផង ស្របពេលដែលមានព័ត៌មានមួយចំនួនលើកឡើងថាកាលដែលនាងបង្ហោះរូបភាពស្និទ្ធិស្នាលជាមួយនឹងលោក ចេន ក៏ព្រោះតែអ្នកទាំងពីរធ្វើការរួមគ្នាឲ្យផលិតផលក្នុងស្រុកមួយតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្ទាប់ពីលេចលឺព័ត៌មានទាំងអស់នោះរួចស្រាប់តែគេសង្កេតឃើញកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហាក់ដូចជាមិនបានចេញមុខមកបកស្រាយចំពោះបញ្ហានេះឲ្យបានច្បាស់លាស់នោះ ក្រៅតែពីពេលថ្មីៗនេះគេឃើញនាងបង្ហោះសារមួយឡើងថា  “ហេតុអ្វីមនុស្សស្មោះ តែងតែឈឺចាប់?” ដែលធ្វើឲ្យអ្នកគាំទ្រនាងនាងប្រហែលជាមានបញ្ហាអ្វីមួយនៅពីក្រោយនេះ ឬក៏គ្រាន់តែជាការបង្ហោះសារកម្សាន្តចិត្តនាងតែប៉ុណ្ណោះ៕ ប្រភព ៖ komsan.news The post ហ៊ិន ច័ន្ទនីរ័ត្ន ពោលបែបនេះក្រោយអ្នកគាំទ្រសង្ស័យថាមានទំនាក់ទំនងពិសេសជាមួយ ចេន appeared first on Khmer Breaking News.


Latest News
Hashtags:   

ច័ន្ទនីរ័ត្ន

 | 

ពោលបែបនេះក្រោយអ្នកគាំទ្រសង្ស័យថាមានទំនាក់ទំនងពិសេសជាមួយ

 | 

Sources