Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

អង្គការសុខភាពពិភពលោក ព្រួយបារម្ភពីការផ្ទុះកូវីដ ឆ្លងចូលក្នុងសហគមន៍

រាជធានីភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការ​ផ្ទុះ​កូវីដ-១៩ ឆ្លងចូលទៅក្នុងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ហើយករណីនេះអាចនឹងឆ្លងខ្លាំង រាលដាលចូលទៅក្នុងសហគមន៍ នាពេលខាងមុខ ប្រសិនបើមិនបានរៀបចំ និងទប់ស្កាត់ឲ្យបានល្អទេនោះ។ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការផ្ទុះជំងឺកូវីដ-១៩ ឆ្លងចូលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាចឆ្លងជាចង្កោមតូច ចូលទៅក្នុងសហគមន៍ នាពេលខាងមុខ ប្រសិនបើមិនទប់ស្កាត់ជំងឺកូវីដនេះឲ្យបានល្អ។ ​ការផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជា អាចនឹងមានទ្រង់ទ្រាយធំ។ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «​កម្ពុជានៅតែមានលទ្ធភាព ក្នុងការឆ្លើយតប និងទប់ស្កាត់ពីការឆ្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍​។ ប៉ុន្ដែ​ដើម្បីទប់ស្កាត់នូវជំងឺកូវីដនេះ ​យើងត្រូវតែត្រៀមជាការចាំបាច់ សម្រាប់ការផ្ទុះកាន់តែធំ នាពេលខាងមុខ។ ជាមួយគ្នានេះ លោកស្រី Li Ailan បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមានការចម្លងជាចង្កោម ឆ្លងចូលទៅ​ក្នុងសហគមន៍ ដូច ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ យើងខ្លាច​កើតមានឡើងលើករណីផ្ទុះធំ [ ] The post អង្គការសុខភាពពិភពលោក ព្រួយបារម្ភពីការផ្ទុះកូវីដ ឆ្លងចូលក្នុងសហគមន៍ appeared first on Khmer Breaking News.


Latest News
Hashtags:   

អង្គការសុខភាពពិភពលោក

 | 

ព្រួយបារម្ភពីការផ្ទុះកូវីដ

 | 

ឆ្លងចូលក្នុងសហគមន៍

 | 

Sources