Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 2 days ago

វីវរទៀតហើយ! ស្រីស្អាតជាមន្រ្ដីនគរបាលម្នាក់ឆ្លងកូវីដទៅស៊ីការ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ក្រោយពេលរកឃើញស្រីស្អាតជាមន្រ្ដីនគរបាលម្នាក់ឆ្លងកូវីដ១៩ ហើយបានទៅចូលរួមពិធីមង្គលការមួយកន្លែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ នោះ គឺមនុស្សចំនួន៤១នាក់ និងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់ នៅដាច់ដោយឡែក។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ ល ស អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex ធ្វើតេស្តរកឃើញវិជ្ជមាន នៃកូវីដ១៩ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែបច្ចុប្បន្នមន្រ្ដីនគរបាលរូបនោះកំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌលជាតិប្រឆាំងនឹងរោគរបេង នារាជធានីភ្នំពេញ។ លោកអភិបាលរងខេត្ត បានបន្តថា ស្ត្រីរូបនេះ និងមិត្តភក្ដិចំនួនបីនាក់ បានមកចូលរួម នៅក្នុងពិធីមង្គលការមួយ នៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះពីវេលាម៉ោង១២ ដល់ម៉ោង ៣ [ ] The post វីវរទៀតហើយ! ស្រីស្អាតជាមន្រ្ដីនគរបាលម្នាក់ឆ្លងកូវីដទៅស៊ីការ នៅខេត្តព្រៃវែង appeared first on Khmer Breaking News.


Latest News
Hashtags:   

វីវរទៀតហើយ

 | 

ស្រីស្អាតជាមន្រ្ដីនគរបាលម្នាក់ឆ្លងកូវីដទៅស៊ីការ

 | 

នៅខេត្តព្រៃវែង

 | 

Sources