Tuesday 2 March 2021
Home      All news      Contact us      RSS      English
kbn - 8 days ago

ចូលមើលទាំងអស់គ្នា! រកឃើញទីតាំងរហូតដល់៤៧កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ខណៈក្រសួងសម្រេចឲ្យបិទទាំងអស់

(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៤៧ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។ (សូមពិនិត្យបញ្ជីឈ្មោះទីតាំងនៅខាងក្រោម) ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។ ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង ៕ The post ចូលមើលទាំងអស់គ្នា! រកឃើញទីតាំងរហូតដល់៤៧កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ខណៈក្រសួងសម្រេចឲ្យបិទទាំងអស់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ចូលមើលទាំងអស់គ្នា

 | 

រកឃើញទីតាំងរហូតដល់៤៧កន្លែង

 | 

ដែលពាក់ព័ន្ធព្រឹត្តិការណ៍

 | 

សហគមន៍២០កុម្ភៈ

 | 

ខណៈក្រសួងសម្រេចឲ្យបិទទាំងអស់

 | 

Sources