Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 1 days ago

កាន់តែធ្ងន់ធ្ងរមែនហើយ ! រកឃើញទីតាំងរហូតដល់៤៧កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

រាជធានីភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ត្រីជំនាញបានរកឃើញទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៤៧ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ក្រសួងសុខាភិបាល នៅតែបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល៕ The post កាន់តែធ្ងន់ធ្ងរមែនហើយ ! រកឃើញទីតាំងរហូតដល់៤៧កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ appeared first on Khmer Breaking News.


Latest News
Hashtags:   

កាន់តែធ្ងន់ធ្ងរមែនហើយ

 | 

រកឃើញទីតាំងរហូតដល់៤៧កន្លែង

 | 

ដែលពាក់ព័ន្ធព្រឹត្តិការណ៍

 | 

សហគមន៍២០កុម្ភៈ

 | 

Sources